ខេត្តស្វាយរៀង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩​កើនឡើង​ជិត​៤០០​នាក់​និង​ស្លាប់​៥​នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ខេត្តស្វាយរៀង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩​កើនឡើង​ជិត​៤០០​នាក់​និង​ស្លាប់​៥​នាក់​

បានផុស

នៅ

លោកបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ខែឧសភា​នេះ​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​នេះ​ ខេត្តស្វាយរៀង​បាន​យក​សំណាក​វិភាគ​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​ជិត​៧​ពាន់​នាក់ ​ស្រី​ជាង​២៥០០​នាក់ ​ទៅធ្វើ​វិភាគ​រក​ជំងឺ​កូ​វីដ ១៩ ​ក្នុងនោះ​រកឃើញ​អ្នក​ឆ្លង​ប្រមាណ​ជិត​៤០០​នាក់​ និង​អ្នកស្លាប់​ចំនួន​៥​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត បាន​បន្តថា ក្នុងចំណោម​សំណាក​ជិត​៧​ពាន់​នោះ ​ក្នុងនោះ​យក​លើក​ទី​១​ចំនួន​សរុប​៤៩០០​នាក់​ ស្រី​១៧៤៩​នាក់​។ យក​សំណាក​លើក​ទី​២​សរុប​ចំនួន​១៩៧១​នាក់ ស្រី​៧៤១​នាក់​។ ​យក​សំណាក​លើក​ទី​៣​សរុប​ចំនួន​៤៦​នាក់ ស្រី​២៥​នាក់ ​និង​យក​សំណាក​តាមដាន​អ្នកជំងឺ​សម្រាក​ពេទ្យ​បាន​ចំនួន​៥​នាក់ ស្រី​៣៣​នាក់​។

លោក​បណ្ឌិតបាន​បន្តទៀតថា ​ក្នុង​សំណាក​ជិត​៧​ពាន់​នាក់​នោះ​ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩​ចំនួន ៣៩៤​នាក់​ ស្រី​១៦១​នាក់ ​ក្នុងនោះ​ជនជាតិខ្មែរ​ចំនួន​៣៥៦​នាក់ ​និង​ជនបរទេស​ចំនួន​៣៨​នាក់ ​និង អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​៧៩​នាក់​ស្រី​៣៥​នាក់​និង​អ្នកជំងឺ​ជាសះស្បើយ​សរុប​៣០៩​នាក់ ស្រី​១២៤​នាក់​និង​អ្នកជំងឺ​ស្លាប់​ចំនួន​៥​នាក់​នាក់​។​

លោក​បណ្ឌិត កែរ រដ្ឋា បាប​បន្ថែមថា ​បច្ចុប្បន្ន​នេះ​ខេត្តស្វាយរៀង​មា​នកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ១៩​ចំនួន​៣​កន្លែង ​ទី​១.​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ ទី​២.​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​ និង​ទី​៣.​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ១៩​ក្រុ​ងបាវិត​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ​ខែឧសភា ឆ្នាំ​២០២១ នេះ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​សរុប​ចំនួន​២២១៨៤​នាក់ ​អ្នកជា​សះស្បើយ​ចំនួន​១២១២០​នាក់​ និង​អ្នកស្លាប់​ចំនួន​១៥០​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services