កូវីដ-១៩
ប្រធានមន្ទីរសុខាភិបាល៖ ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ-១៩កើនឡើងជិត៤០០នាក់ ហើយ៩០%ជាកម្មករ
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងនៅរសៀលថ្ងៃទី១៦ខែឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១នេះ ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន៣៩០នាក់ ស្រី២៥១នាក់ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន៤នាក់ ដែលមានប្រហែល៩០ភាគរយជាកម្មកររោងចក្រ។

លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងចំណោមអ្នកឆ្លង៣៩០នាក់នោះ ក្នុងនោះមានតេស្តវិជ្ជមានករណីថ្មីចំនួន៧០នាក់ ស្រី៤៨នាក់ ក្នុងនោះមាននៅស្រុក ព្រៃកប្បាស១៩នាក់ ស្រី១៣នាក់ ស្រុកបាទី៤១ នាក់ ស្រី២៧ ស្រុកសំរោង៥នាក់ ស្រី៤នាក់ ស្រុកត្រាំកក់២នាក់ និងស្រុកអង្គបុរី៣នាក់ ភាគច្រើនជាកម្មកររោងចក្រ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្នុងចំណោមតេស្តវិជ្ជមានកូវីដ១៩សរុប៣៩០នាក់ មានអ្នកជំងឺកំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន២៩០នាក់ ស្រី២០៥នាក់ ដែលពួកគាត់មានស្ថានភាពជំងឺល្អធម្មតាទេ និងករណីជាសះស្បើយចំនួន៨៦នាក់ ស្រីចំនួន៤០នាក់។ បញ្ជូនអ្នកជំងឺ១០នាក់ស្រី៤នាក់ក្នុងនោះមាន៥នាក់ ទៅមណ្ឌលព្យាបាលព្រីមៀសែនសុខ ភ្នំពេញ , ២នាក់ទៅមន្ទីរពេទ្យហ្លួងម៉ែ ,១នាក់ទៅមន្ទីរពេទ្យចាក់អង្រែ និងមានករណីស្លាប់ចំនួន៤នាក់ ស្រី០២នាក់ ។

លោកប្រធានមន្ទីរសុខាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុតពិសេសអនុវត្តវិធានការ៣ការពារ៣កុំឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្ថែមទៀតថា ជាងនេះទៀតត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស កុំប្រឡែងគ្នា និងត្រូវរក្សាគម្លាតពីគ្នាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ពីបុគ្គលមួយទៅបុគ្គលមួយទៀតនៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២២១៨៤នាក់ អ្នកជាសះស្បើយចំនួន១២១២០នាក់ និងអ្នកស្លាប់ចំនួន១៥០នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ