Connect with us

កូវីដ-១៩

ក្រសួងក្រើនរំលឹកអភិបាលរាជធានី-ខេត្តពង្រឹងវិធានការទប់ស្កាត់កូវីដ១៩ និងការធ្វើចត្តាឡីស័ក

បានផុស

នៅ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹក និងណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ការក្រើនរំលឹកនេះបានធ្វើឡើងបន្ទាប់ពីមានរាជធានីខេត្តមួយចំនួនកំពុងទទួលរងនូវការឆ្លងជំងឺកូវីដ‑១៩យ៉ាងធ្ងន់ធ្ងរដូចជានៅខេត្ត កំពង់ចាម តាកែវ កំពង់ស្ពឺ ដែលឆ្លងភាគច្រើនកម្មកររោងចក្រ ក៏ដូចជាខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល និងខេត្តព្រះសីហនុជាដើម ខណៈនៅរាជធានីភ្នំពេញហាក់មានការថយចុះ។

តាមរយៈលិខិតចុះកាលពីល្ងាចថ្ងៃទី២០ ខែឧសភានេះ លោករដ្ឋមន្ត្រីមានប្រសាសន៍ថាអភិបាលខេត្តផ្សេងៗគួរយកវិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលកន្លងមកនេះគឺជាមេរៀនបទពិសោធន៍ ដែលគួរត្រូវបានដកស្រង់ ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន ទៅតាមស្ថានភាពជាក់ស្តែង។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាងនេះទៀតត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង បានណែនាំឱ្យខេត្តនីមួយៗត្រូវលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម