ថ្ងៃ​នេះ​! ខេត្តកំពង់ស្ពឺ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣៩​នាក់​បានជា​សះស្បើយ​បន្ថែម​ទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ថ្ងៃ​នេះ​! ខេត្តកំពង់ស្ពឺ មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣៩​នាក់​បានជា​សះស្បើយ​បន្ថែម​ទៀត

បានផុស

នៅ

​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣៩​នាក់ ក្នុង​ខេត្តកំពង់ស្ពឺ បានជា​សះស្បើយ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​នេះ ស្រប​ពេល​អ្នក​ឆ្លង​ចុង​ក្រោយនេះ ​ភាគច្រើន​ជា​កម្មករ​ កម្មការិនី​រោងចក្រ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅថ្ងៃនេះ​ដែរ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ និង​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វាត់​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានជា​សះស្បើយ ពី​ជំងឺ​កូ​វីដ​-១៩ ទាំង ៣៩​នាក់​នោះ​ផងដែរ។ ការ​ជាសះស្បើយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ផ្ទុក​វីរុស​កូ​វីដ​-១៩​នេះ គឺមាន​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​ជួរមុខ​នៅ​មណ្ឌល​ព្យាបាល អភិវឌ្ឍន៍ជនបទ​ក​ម្ពុ​ជា​-​កូរ៉េ ស្ថិតក្នុង​សង្កាត់​-​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។​

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើកឡើងថា ក្នុងនាម​រដ្ឋបាលខេត្ត និង​នាម​លោក​ផ្ទាល់​សូម​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​អ្នក​ខេត្តកំពង់ស្ពឺ​របស់​យើង​ ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣៨​នាក់ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ ២១៤​នាក់។ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ទទូច​ដល់​បងប្អូន​ដែល​ជា​សះស្បើយ​នៅថ្ងៃនេះ ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល ១៤​ថ្ងៃ​បន្ថែម​ទៀត។ ឯកឧត្តម វ៉ី សំណាង បាន​បន្ថែមថា ក្នុងករណី​មានការ​សង្ស័យ​សូម​ប្រញាប់​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​ឬក៏​សេវា​សាធារណៈ​របស់​រដ្ឋ​ ដែល​នៅ​ជិត​បងប្អូន​រស់នៅ​បំផុត និង​អនុវត្ត​ជាប្រចាំ​នូវ​វិធានការ​សុខាភិបាល «៣​ការពារ ៣​កុំ​» ដើម្បី​ខ្លួន​យើង​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់​សូម​បងប្អូន​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ បុគ្គល​ខាងលើ សូម​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក តាមដាន​ពិនិត្យ​សុខភាព និង​ទំ​ទាក់​ទំ​ទង​មក​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​យក​សំណាក់ នៅ​មន្ទីរ​ពេទ្យបង្អែក៕

អត្ថបទ៖ ​ភួង រដ្ឋា

សូមចុចអាន៖ ​បងប្អូន​កុំ​យល់​ច្រឡំ បើក​ផ្សារ​ឡើង​វិញ​នៅ​ថ្ងៃ ២៤ ឧសភា​នេះ បាន​តែ​ផ្នែក​គ្រឿង​ម្ហូប​អាហារ​តែ​ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services