Connect with us

កូវីដ-១៩

វីដេអូខ្លោចចិត្ត! គ្មានរថយន្តសង្គ្រោះបន្ទាន់មកដឹក បុរសឥណ្ឌា ដាក់ឪពុកកើតកូវីដលើរទេះ រុញទៅពេទ្យ

បានផុស

នៅ

បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបង្ខំចិត្តរុញឪពុករបស់ខ្លួនតាមរទេះឈើ ឆ្ពោះទៅមន្ទីរពេទ្យ ដោយសារតែមិនមានរថយន្តសង្គ្រោះបន្ទាន់ដឹក ស្របពេលប្រទេសនេះ កំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩រលកទី៣។ 

An Indian man was forced to carry his dying father to hospital on a wooden handcart (pictured) because he couldn't get an ambulance as the country battles a third Covid-19 wave
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូខ្លោចចិត្តនេះ ត្រូវបានគេថតកាលពីថ្ងៃពុធនៅស្រុក Siwan នៃរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ វីដេអូនេះបង្ហាញពីបុរសរូបនោះ រុញឪពុកដែលកើតជំងឺកូវីដ នៅលើរទេះ។

បុរសជាឪពុក មិនត្រូវបានគេមើលឃើញកម្រើកទេ នៅពេលកូនគាត់រុញរទេះ កាត់តាមអ្នកឈរមើលពេញផ្លូវ។

គាត់អះអាងថា គាត់កំពុងរង់ចាំរថយន្តសង្គ្រោះបន្ទាន់មកដល់ ប៉ុន្តែគាត់ក៏បានសម្រេចចិត្តនាំឪពុកទៅពេទ្យដោយខ្លួនឯង ព្រោះគាត់ខ្លាចថា ឪពុកនឹងស្លាប់ប្រសិនបើគាត់មិនធ្វើដូច្នេះ។

Tragic video: Indian man carrying dying father to hospital on wooden  handcart - SearchOye.com

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌា បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤,២០៩នាក់ រួមជាមួយការឆ្លងថ្មី ២៥៩,៥៥១ករណី។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខអ្នកស្លាប់និងឆ្លងពិតប្រាកដ ត្រូវបានគេអះអាងថា ខ្ពស់ជាងចំនួនកត់ត្រានេះឆ្ងាយណាស់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សោកស្តាយ! ត្រឹមមួយថ្ងៃ វេជ្ជបណ្ឌិតឥណ្ឌាដល់ទៅ ៥០នាក់ ត្រូវស្លាប់ដោយសារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

សេដ្ឋកិច្ច៤ នាទីutes មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ក្រុមគ្រួសារ និង​នារី​ក្រមុំ​ជា​និស្សិត​ពេទ្យ​​ជិត​បានសញ្ញាបត្រ​ ស្លាប់​ក្នុងអគារ​​​រលំ​នៅថៃ​

Sokha Hotels

ព័ត៌មានពេញនិយម