Connect with us

សេដ្ឋកិច្ច

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

បានផុស

នៅ

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ បានជួបជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនូបនោះភាគីទាំងពីរបានពិភាក្សាពីការងារគម្រោងវិនិយោគលេីការកែច្នៃគ្រឿងសម្អាង កែច្នៃខ្នុរជាទឹកស៊ីរ៉ូ និងការធ្វេីវារីវប្បកម្មត្រីទីឡាព្យា សំដៅជំរុញការកែច្នៃក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា អង្ករប្រណិត ម្រេច ស្ករត្នោត និងស្វាយចន្ទី ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលភាគីជប៉ុនអាចពិចារណាក្នុងការវិនិយោគកែច្នៃជាមួយនឹងតម្លៃបន្ថែមខ្ពស់ ហេីយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស ប្រការសំខាន់ត្រូវចេះបង្កេីតស្លាកយីហោល្អ និងមានការធ្វេីទីផ្សារត្រឹមត្រូវ។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលេីវិស័យកសិកម្ម បន្ថែមពីនេះ លោករដ្ឋលេខាធិការ បាន លេីកឡេីងពីកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE25) ហេីយបានអំពាវនាវដល់គណៈប្រតិភូជប៉ុនឲ្យចូលរួមព្រឹត្តិការណ៍នេះដើម្បីស្វែងយល់ និងស្វែងរកនូវសក្ដានុពលវិនិយោគបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម