Connect with us

កូវីដ-១៩

សោកស្តាយ! ត្រឹមមួយថ្ងៃ វេជ្ជបណ្ឌិតឥណ្ឌាដល់ទៅ ៥០នាក់ ត្រូវស្លាប់ដោយសារកូវីដ

បានផុស

នៅ

សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បានបញ្ចេញព័ត៌មានថ្មីបំផុតថា វេជ្ជបណ្ឌិតឥណ្ឌាចំនួន៥០នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃកាលពីថ្ងៃអាទិត្យ។ តួលេខនេះ បានធ្វើឲ្យវេជ្ជបណ្ឌិតឥណ្ឌាសរុបចំនួន២៤៤នាក់ហើយ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ នៅឆ្នាំនេះ។

កាលពីល្ងាចថ្ងៃចន្ទ អតីតប្រធាន IMA លោកវេជ្ជបណ្ឌិត KK Aggarwal បានទទួលមរណភាពបន្ទាប់ពីមានការប្រយុទ្ធជាមួយជំងឺកូវីដ-១៩អស់រយៈពេលយ៉ាងយូរ”។ នេះបើយោងតាមការបង្ហោះលើគណនី Twitter របស់លោក។

IMA និយាយថា មានគ្រូពេទ្យឥណ្ឌាជិត១,០០០នាក់ហើយបានស្លាប់ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីនិទាឃរដូវឆ្នាំមុន។

In second wave, India lost 269 doctors to Covid, toll climbs past 1000 -  Coronavirus Outbreak News

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេគិតថា តំណាងឲ្យមួយផ្នែកប៉ុណ្ណោះនៃចំនួនគ្រូពេទ្យឥណ្ឌាសរុប ដែលទំនងជាបានស្លាប់ដោយសារជំងឺកូវីដ ព្រោះ IMA គ្រាន់តែកត់ត្រាការស្លាប់ក្នុងចំណោមសមាជិកចំនួន៣៥០,០០០នាក់របស់ខ្លួនប៉ុណ្ណោះ។

India's Top Medical Body IMA Says 270 Doctors Have Died Of COVID-19 In 2nd  Wave Of The Pandemic

យោងតាមគេហទំព័រ NDTV បានចុះផ្សាយថា ឥណ្ឌាមានគ្រូពេទ្យជាង ១,២០០,០០០ នាក់។

IMA និយាយថា វេជ្ជបណ្ឌិតជាច្រើនមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយទេ ហើយងាយនឹងឆ្លងមេរោគនេះណាស់ ដោយសារតែធ្វើការងារហួសកម្លាំង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ គ្រូពេទ្យឥណ្ឌា៣នាក់ រួមគ្នាចាប់រំលោភអ្នកជំងឺកូវីដក្នុងបន្ទប់ ICU

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម