Connect with us

កូវីដ-១៩

យកសំណាកកម្មកររោងចក្រ៣៤នាក់ រកឃើញវិជ្ជមានជំងឺកូវីដ‑១៩ ចំនួន២០នាក់

បានផុស

នៅ

ភ្នំពេញ៖ កម្មកររោងចក្រ យូលី ៣៤នាក់ កំឡុងពេលធ្វើចត្តាឡីស័ក កើតមានអាការៈសង្ស័យ លុះយកសំណាកធ្វើតេស្ត បានរកឃើញកម្មករ២០នាក់មានវិជ្ជមានកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភានេះថា ក្រមការងារបានយកសំណាកពីកម្មកររោងចក្ររោងចក្រ យូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់ដុង សាន់សែល ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន៣៤នាក់​ ជាលទ្ធផលមានកម្មករចំនួន២០នាក់ ក្នុងនោះស្រី១៦នាក់មានវិជ្ជមានកូវីដ‑១៩ ដែលធ្វើឱ្យចំនួនកម្មកររោងចក្រនេះមានឆ្លងរហូតដល់ជាង១០០នាក់។

លោកប្រធានមន្ទីរ បានបន្តថា ការឆ្លងជំងឺកូវីដ‑១៩នៅរោងចក្រ យូលី ត្រូវបានរកឃើញតាំងពីថ្ងៃទី២២ឧសភា ដែលការចម្លងគឺផ្តើមចេញពីកម្មករ១នាក់បានឆ្លងពីប្តីរបស់ខ្លួនដែលជាអ្នកដឹកបន្លែលក់ពីខេត្តស្វាយរៀងទៅលក់នៅផ្សារដើមគររាជធានីភ្នំពេញ។

លោក កែរ រដ្ឋា បានបន្តទៀតថា៖ “ម្សិលមិញមានកម្មកររោង យូលី កំពុងធ្វើចត្តាឡីស័កចំនួន៣៤នាក់មានអាការៈក្តៅខ្លួន ក្អក។ ដល់អ៊ីចឹងទៅបានក្រុមការងារបានទៅយកសំណាកពីពួកគាត់ធ្វើតេស្តមួយសារទៀត ហើយជាលទ្ធផលវិជ្ជមានកូវីដ‑១៩ ចំនួន២០នាក់”។

លោក បណ្ឌិត បន្ថែមទៀតថាការរកឃើញ២០នាក់បន្ថែមទៀតនេះបានធ្វើឱ្យខេត្តស្វាយរៀងមានចំនួនអ្នកឆ្លងសរុបចំនួន៥៨៣នាក់ ស្រី៣១១នាក់ ដោយមានអ្នកជាសះស្បើយចំនួន៣៦៩នាក់ ស្រី១៤៩នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២០៨នាក់ ស្រី១៦០នាក់ និងស្លាប់ចំនួន៥នាក់ ស្រី២នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម