Connect with us

កូវីដ-១៩

ខេត្ត​ព្រៃវែងរកឃើញអ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ច្រើន​បំផុត មិន​ធ្លាប់​មាន

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០២១ នេះ បានប្រកាសរកឃើញករណីវិជ្ជមានជំងឺ​កូវីដ-១៩ ថ្មីចំនួន​៦៥នាក់បន្ថែម ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងចំណោមក្រុង ស្រុក​ចំនួន៦ នៃខេត្តព្រៃវែង។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្រុង ស្រុកដែលមានករណីឆ្លងជំងឺកុវីដ-១៩នេះ រួមមាន ១- ក្រុង​ព្រៃវែង មានចំនួន​១៣​នាក់​ ២- ស្រុក​ព្រះស្ដេច មានចំនួន​២៦​នាក់​ ៣-​ស្រុក​បាភ្នំ មានចំនួន​១៤​នាក់​ ៤- ស្រុក​ពាម​ជរ មានចំនួន​៤​នាក់​ ៥- ស្រុក​មេសាង មានចំនួន​៧​នាក់ ៦- ស្រុក​កំពង់ត្របែក មានចំនួន​១​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង៦៥​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ​និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។​

រដ្ឋបាលខេត្តសូមអំពាវនាវចំពោះ​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយផ្ទាល់​ ឬ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​១៩ ខាងលើ សូម​ដាក់ខ្លួន​ដាច់ដោយឡែក​តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ​ដើម្បី​យក​សំណាក ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យបានត្រឹមត្រូវតាមការណែនាំ​របស់ក្រសួងសុខាភិបាល៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ក្រសួង​ការងារ​ ៖ ការ​ធ្វើដំណើរ​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ​នៅ​តាម​ព្រំដែន​ដំណើរការ​យ៉ាង​រលូន

ព័ត៌មានជាតិ៥ ម៉ោង មុន

កូរ៉េ ផ្តល់ជំនួយលើវិស័យសុខាភិបាល ដោយជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រធានរដ្ឋសភាវៀតណាម អញ្ជើញសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្រប

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនសកម្មជនបក្សឆន្ទៈខ្មែរ មិនមែនជាការកំហែងសកម្មជននយោបាយឡើយ​

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

Metfone Stars ទទួលបាន​អ្នក​ចូល​ទស្សនា​ជាង ១០០​លាន​ដង​ត្រឹម​រយៈ​ជិត​បី​សប្តាហ៍

Sokha Hotels

ព័ត៌មានពេញនិយម