កីឡា
លីគបាល់ទះ Nations League ២០២៥-២០២៧ កំពុងស្វែងប្រទេសធ្វើម្ចាស់ផ្ទះ
ការប្រកួតលីគបាល់ទះពិភពលោក Volleyball Nations League (VNL) ដែលជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតក្នុងពិភពលោក បានធ្វើកំណែទម្រង់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ និងកំពុងដាក់ដេញថ្លៃស្វែងរកប្រទេសទទួលធ្វើជាម្ចាស់ផ្ទះជាផ្លូវការ។

ជើងឯក Volleyball Nations League ទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក ពីព្រោះជាព្រឹត្តិការណ៍ប្រកួតបាល់ទះប្រជុំដោយក្រុមខ្លាំងៗនិងកីឡាករកំពូលៗបង្ហាញសមត្ថភាព។ កាលពីឆ្នាំមុនមានកំណើនអ្នកទស្សនាផ្ទាល់ជិត២០%។ លើសពីនេះទៅទៀត ប្រាក់ឧបត្ថម្ភពីដៃគូសហការបានកើនឡើង២៧%។ អ្វីគួរឱ្យចាប់អារម្មណ៍អត្រាទស្សនិកជនទស្សនាទូទាំងពិភពលោកកើនឡើងដល់៤៨% គិតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខណៈអ្នកទស្សនាលើកញ្ចក់ទូរទស្សន៍កើនឡើង១៣%។
ការប្រកួត Volleyball Nations League ឆ្នាំ២០២៣ បានទាក់ទាញអ្នកទស្សនាខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមចំនួន២១៤លាននាក់។ ថ្មីៗនេះ Volleyball Nations League បានប្រកាសពីការផ្លាស់ប្តូរទម្រង់សំខាន់ៗ ដូចជាបង្កើនចំនួនក្រុមពី១៦ ទៅ១៨ បង្កើនចំនួនការប្រកួតក្នុងពូល ក្រុមនៅក្នុងតំបន់ពីចំនួន២ ទៅ៣ ក្នុងមួយសប្តាហ៍។ ការផ្លាស់ប្ដូរទាំងនេះនឹងមិនត្រឹមតែជាការលើកកម្ពស់គុណភាពបាល់ទះ ប្រព័ន្ធផ្សព្វផ្សាយ អ្នកឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកឱកាសដល់វិស័យពាណិជ្ជកម្ម ដល់ទីក្រុងដែលជាម្ចាស់ផ្ទះថែមទៀត។

ការប្រកួតធ្លាប់បានរៀបចំក្នុងតំបន់អាស៊ីរហូតដល់តំបន់អាមេរិកខាងត្បូង កាណាដា សហរដ្ឋអាមេរិក ប៉ូឡូញ និងតួកគី ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ វាបានជះឥទ្ធិពលវិជ្ជមានដល់វិស័យសេដ្ឋកិច្ច ប្រព័ន្ធផ្សព្វផ្សាយ និងទេសចរណ៍ ក្នុងប្រទេសម្ចាស់ផ្ទះ។
បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូលរយៈពេល១សប្ដាហ៍ចប់ ក្រុមម្ចាស់ផ្ទះត្រូវបានជ្រើសរើសឲ្យឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយក្រុម៧ផ្សេងទៀត។ ដូច្នេះមានន័យថា ប្រទេសជាម្ចាស់ផ្ទះ ទោះលទ្ធផលយ៉ាងណានៅវគ្គសន្សំពិន្ទុក្នុងពូល ក៏ពួកគេទទួលបានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយដែរ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ volleyballworld
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


