សន្តិសុខសង្គម
បុគ្គលឈ្មោះ ដែន សូនី និងស្ត្រីរងគ្រោះបានចូលខ្លួនបំភ្លឺរួចហើយ រង់ចាំតែបទបញ្ចាពីថ្នាក់ដឹកនាំថាតើត្រូវអប់រំ ឬចាត់វិធានការច្បាប់
តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី៤មេសានេះថា បុគ្គលឈ្មោះ ដែន សូនី ដែលប្រើអំពើហិង្សាលើស្ត្រីម្នាក់ ដែលត្រូវបានចែកចាយលើបណ្ដាញសង្គមនោះ បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចរួចហើយ រង់ចាំតែបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញតែប៉ុណ្ណោះ ថាតើ ត្រូវអប់រំ ឬចាត់វិធានការច្បាប់។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ភាគីទាំងពីរបានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចរួចហើយនៅព្រឹកថ្ងៃទី៤ ខែមេសានេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយក៏បានសារភាពថា ពិតជាមានការប្រើអំពើហិង្សាពិតប្រាដកមែន តែករណីនេះបានកើតឡើងតាំងពីខែធ្នូ ឆ្នាំ២០២៣មកម្លេះ និងបានធ្វើកិច្ចសន្យាអប់រំបញ្ចប់បញ្ហានៅប៉ុស្ដិ៍នគរបាលវាលស្បូវ ខណ្ឌច្បារអំពៅរួចហើយដែរ។
អ្នកនាំពាក្យរូបនេះបន្ថែមថា តាមចម្លើយសារភាពរបស់ភាគីទាំងពីរ នៅថ្ងៃនោះគឺពិតជាមានការប្រើអំពើហិង្សាពិតប្រាកដមែន ប៉ុន្តែមិនបង្កជារបួសស្នាមធ្ងន់ធ្ងរនោះទេ ចំណែកពាក់ព័ន្ធការប្រើអំពើហិង្សានេះ គឺផ្ដើមចេញពីស្ដ្រីរងគ្រោះចូលទៅខមិនក្នុងហ្វេសប៊ុកផេកសង្សារបស់បុរសឈ្មោះ ដែន សូនី ដែលធ្វើឲ្យលោក ដែន សូនី ខឹងក៏ចូលទៅវាយដល់ក្នុងបន្ទប់តែម្ដង។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា មកដល់ពេលនេះនៅចំពោះមុខសមត្ថកិច្ចស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងលើបុគ្គលឈ្មោះ ដែន សូនី នោះទេ ដោយសុំបញ្ចប់បញ្ហាត្រឹមនេះ ប៉ុន្តែដោយសារការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមធ្វើឲ្យមានការរិះគន់ពីមហាជន ដូចច្នេះកម្លាំងជំនាញត្រូវរង់ចាំបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថាតើ ត្រូវអនុវត្តវិធានអប់រំ ឬអនុវត្តវិធានការច្បាប់។

សូមបញ្ចាក់ថា បន្ទាប់ពីបែកធ្លាយ និងមានការផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គមបុរសជនដៃដល់ និងនារីរគ្រោះបានចេញវីដេរួមគ្នាមួយ និងបានបកស្រាយថា នេះគ្រាន់តែជាការថតសម្ដែងតែប៉ុណ្ណោះ ហើយក៏បានកន្លងហួសមកយូរហើយដែរ។
តែទោះបីយ៉ាងណា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានតម្រូវឲ្យសាមីខ្លួនទាំងពីរត្រូវចូលខ្លួនមកបំភ្លឺនៅថ្ងៃទី៤មេសានេះជាកំហិត ព្រោះនេះជាពុលសង្គម៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


