Connect with us

សន្តិសុខសង្គម

នារីម្នាក់លោតសម្លាប់ខ្លួនពីលើអគារជាន់ទី១០ ដោយមិនដឹងមានវិបត្តិអ្វី

បានផុស

នៅ

នារីម្នាក់បានលោតពីលើអគារជាន់ទី១០ មកក្រោមបណ្តាលឱ្យស្លាប់ ភ្លាមៗដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១៖៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែមេសាឆ្នាំ២០២៤ ស្ថិតនៅអគារយីហោអីស្តលេន​អឹផាតមិន ពីជាន់ទី១០ នៅតាមបណ្តោយផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពមានឈ្មោះ វៀង អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយមិត្តភក្ដិមានគ្នា៣នាក់ នៅបន្ទប់ជាន់ទី១០ អគារកើតហេតុខាងលើ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុដោយឃើញនារីរងគ្រោះជាជនជាតិវៀតណាមបានទម្លាក់អីវ៉ាន់មួយចំនួនចេញពីមាត់បង្អួចនៃអគារកើតហេតុជាន់ទី១០ ធ្លាក់មកក្រោមចូលមកក្នុងផ្ទះពលរដ្ឋ ក្បែរអគារកើតហេតុ។

ក្រោយមកនារីរងគ្រោះក៏បានលោតមកតាមក្រោយធ្លាក់មកក្រោមបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងមិត្តភក្តិរត់មកមើលរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាមិត្តនារីរងគ្រោះបានឱ្យដឹងថា ដោយនារីរងគ្រោះខាងលើគាត់តែងតែមានជំងឺប្រចាំកាយ និងស្មារតិមិនសូវល្អ ទើបមកដល់ម៉ោងកើតហេតុខាងលើស្រ្តីរងគ្រោះបានបិទទ្វារ និងប្រមូលអីវ៉ាន់មួយចំនួនដាក់នៅក្នុងថង់ទម្លាក់តាមបង្អួចមកក្រោម និងលោតសម្លាប់ខ្លួនមកតាមក្រោយតែម្តងទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចយកខ្សែហ៊ុមព័ទ្ធទីតាំងខាងលើ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព។

ពេលជំនាញពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញ នឹងធ្វើការស្រាវជ្រាវបន្តទៀត៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានជាតិ១ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ៖ «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ តែយើងនឹងមិនកម្ចាត់គាត់ ឥឡូវនេះទេ» 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

Sokha Hotels

ព័ត៌មានពេញនិយម