ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ចុះពិនិត្យទីតាំងសហគមន៍កសិកម្ម កសិករខ្មែរ នៅស្រុកពាមជរ
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អមដំណើរដោយអភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរ កងកម្លាំងទាំង៣ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្ម កសិករខ្មែរ និងចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែនៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

នៅក្នុងពិធីនោះដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានមតិស្វាគមន៍ ដោយបានលើកឡើងថា នៅខេត្តព្រៃវែងមានសហគមន៍កសិកម្មចំនួន១៣៩ សហគមន៍ និងបណ្តុំអាជីវកម្មផលិតកម្ម កសិកម្មដំណាំ និងការចិញ្ចឹមសត្វសរុបចំនួន១៥២បណ្តុំ ដែលកំពុងអនុវត្តផលិតកម្មល្អសម្រាប់ផ្គត់ផ្គង់ទៅកានទីផ្សារទាំក្នុង និងក្រៅខេត្ត។ ដោយឡែកសហគមន៍កសិកម្ម កសិករខ្មែរ ជាសហគមន៍ផ្តោតលើការផលិតបន្លែសុវត្ថិភាពគ្រប់ប្រភេទទៅតាមតម្រូវការទីផ្សារ ដោយក្នុង១ថ្ងៃៗមានសមត្ថភាពផលិត និងប្រមូលទិញពីសមាជិកនាំទៅលក់នៅទីផ្សារអ្នកលឿង ផ្សារនាគមាស ផ្សារគួរស្រូវជាដើម ក្នុងបរិមាណពី ៣ទៅ៥តោនក្នុង១ថ្ងៃ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី បានមានមតិកោតសរសើរដល់មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានគាំទ្របង្កើតឲ្យមានសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មផលិតកម្មកសិកម្មជាច្រើននៅក្នុងខេត្តព្រៃវែង ដោយបានសហការបណ្តាដៃគូរអភិវឌ្ឍន៍នានា ជួយគាំទ្រយ៉ាងសកម្មទាំបច្ចេកទេស សម្ភារ ដើមទុនជាដើម ដល់សហគមន៍ដើម្បីមានលទ្ធភាពបង្កើនការផលិត និងការនាំទៅលក់នៅទីផ្សារ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សមាជិកសហគមន៍ ឲ្យយកចិត្តទុកដាក់ដាំដុះបន្លែបន្ថែមទៀត ហើយកាត់បន្ថយការប្រើប្រាស់សារធាតុគីមីផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ហើយឯកឧត្តម ក៏បានណែនាំដល់លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការគាំទ្រដល់សហគមន៍ផលិតបន្លែនេះ ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

នៅក្នុងនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានចែកសម្ភារៈដល់ក្រុមបណ្តុំអាជីវកម្មផលិតកម្មបន្លែចំនួន៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានសំណាញ់១ដុំ និងគ្រាប់បន្លែមានស្ពៃគ្រប់ប្រភេទ ត្រប់ សណ្តែកគួរ និងគ្រាប់ត្រកួន ដែលគាំទ្រដោយកម្មវិធី ASPIRE។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមជួយឧបត្ថម្ភរបស់ក្រុមហ៊ុន ហ៊ូយន់ នូវកំបោរកសិកម្មចំនួន២តោន ជីកសិកម្មសរីរាង្គ១តោន និងជីទឹកសរីរាង្គចំនួន៥កេះ។ ឯកឧត្តម ក៏បានផ្តល់ជូននូវទឹកសុទ្ធ និងសម្ភារការពារឆ្លងជម្ងឺកូវីដ១៩មានដូចជាម៉ាស អាល់កុល និងជេលលាងដៃ ហើយថែមទាំងផ្តល់ប្រាក់ដល់សហគមន៍ចំនួន១លានរៀលជូនដល់សហគមន៍ និងផ្តល់ជូនសមាជិកសហគមន៍ចូលរួមចំនួន៤០នាក់ ដោយទទួលបានប្រាក់២ម៉ឺន។

ជាបន្ទាប់មកទៀត ឯកឧត្តម ជា សុមេធី និងប្រតិភូតអមដំណើរ បានចុះពិនិត្យមើលស្ថានីយ៍មូបទឹក និងប្រព័ន្ធ ស្រោចស្រពដំណាំបន្លែ ដែលបានគាំទ្រដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏បានមើលការដាំដុះដំណាំបន្លែរបស់កសិករ ជាសមាជិកសហគមន៍កសិកម្មកសិករខ្មែរ មានដូចជា ដំណាំល្ហុង ត្រសក់ ពពាយស្បែក ត្រប់ ល្ពៅ ពោតបារាំង សណ្តែកគួរជាដើម៕
អត្ថបទ៖ សៅគ្រី


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


