កូវីដ-១៩
វៀតណាម ប្រកាសរកឃើញអ្នកឆ្លងកូវីដ ១១១ករណី ព្រឹកនេះ
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១១១ករណីទៀតនៅព្រឹកថ្ងៃអង្គារនេះ ដោយក្នុងនោះ មានពាក់កណ្តាល ជាប់ពាក់ព័ន្ធទៅនឹងបេសកកម្មសាសនាមួយ ក្នុងទីក្រុងហូជីមិញ។

ទីក្រុងនេះ បានកត់ត្រាអ្នកជំងឺចំនួន ៥១នាក់ ហើយពួកគេទាំងអស់សុទ្ធតែជាប់ទាក់ទងទៅនឹងបេសកកម្ម Revival Ekklesia ដែលជាក្រុមជំនុំគ្រិស្តសាសនា មានមូលដ្ឋាននៅខណ្ឌ Go Vap ដែលជាចង្កោមផ្ទុះកូវីដ ធំបំផុតមិនធ្លាប់មាននៅក្នុង ហូជីមិញ។
ករណីនៅសេសសល់ ដែលត្រូវបានគេរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះ គឺក្នុងខេត្ត Bac Giang និងខេត្ត Bac Ninh ដែលជាសួនឧស្សាហកម្ម មានបណ្តុំរោងចក្របរទេសធំៗ។

នៅ Bac Giang អ្នកជំងឺចំនួន៤៥នាក់ គឺមានទំនាក់ទំនងជាមួយចង្កោមផ្ទុះនៅឯសួនឧស្សាហកម្មរបស់ខ្លួន ហើយពួកគេទាំងអស់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក មុនពេលធ្វើតេស្តវិជ្ជមាន។
គួរបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែមួយខែនៃរលកទី៤ ប្រទេសវៀតណាមបានកត់ត្រានូវករណីឆ្លងចំនួន ៤,៣៥៧ករណីនៅក្នុង ខេត្តក្រុងចំនួន៣៦ ក្នុងចំណោមខេត្តក្រុងទាំង៦៣របស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


