Connect with us

សន្តិសុខសង្គម

ប៉េអឹមខេត្តស្វាយរៀង ចាប់ខ្លួនជនជាតិវៀតណាម​១០នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

បានផុស

នៅ

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលជាជនជាតិវៀតណាមទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរសារធាតុញៀនខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខារ៉ាអូខេ AVATAR ក្នុងតំបន់កាស៊ីណូហ្គាឡាក់ស៊ី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ប្រុស០៩នាក់ ស្រី០១នាក់ រួមមាន ទី១ ឈ្មោះ ផាម ជីថាន់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ ង្វៀង ថាន់ទ្រុង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី៣ ឈ្មោះ ដូ លីទឿង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូហ្គាឡាក់ស៊ីស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី៤ ឈ្មោះ ហ្វាម ធីធិ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យទី៥ ឈ្មោះ ហ្វាម វ៉ាន់ជឿង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី៦ ឈ្មោះ ទឺ វាំងហាយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី៧ ឈ្មោះ ជូ វ៉ាន់ហ្វុក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកខារ៉ាអូខេ AVATAR ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ទី៨ ឈ្មោះ ង្វៀង ឡេអាញ់វ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាដក ទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូកាឡាក់ស៊ី ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។​​ ទី៩ ឈ្មោះ ង្វៀង វិនហ័ង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញទីលំនៅបច្ចុប្បន្នស្នាក់កាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ទី១០ ឈ្មោះ ហ្វាម វាំងខាយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកគិតលុយ ទីលំនៅបច្ចុប្បន្នស្នាក់នៅខារ៉ាអូខេ AVATAR ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

វត្ថុតាងដកហូតបានរួមមាន រថយន្ដចំនួន ០២ គ្រឿង, ទូរសព្ទដៃចំនួន ១២គ្រឿង, ប្រាក់ដុល្លារចំនួន ៥០ដុល្លារ , ប្រាក់ដុង ចំនួន៥សែន ដុង, កាបូបដៃចំនួន០២, ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមរូបសញ្ញាសត្វសេះ មានចំនួន០៩កញ្ចប់ មានទម្ងន់ ៥២,៧០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំម្សៅម៉ត់ពណ៌សមានចំនួន ០៣កញ្ចប់ មានទម្ងន់ ៧៦,៥០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំក្រាមម៉ត់ពណ៌សថ្លា មានចំនួន ០៦កញ្ចប់ មានទម្ងន់ ៣៦,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំម្សៅកញ្ចប់ពណ៌ស្វាយរូបសញ្ញាសត្វសេះ មានចំនួន០២កញ្ជប់ មានទម្ងន់ ៩,១០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏ដកហូតបាននូវថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន ០១កញ្ចប់=០២គ្រាប់មានទម្ងន់ ១,១០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន០១ កញ្ចប់ =០២គ្រាប់ មានទម្ងន់១,០០ ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំក្រាមពណ៌សថ្លាមានចំនួន០២ កញ្ចប់ មានទម្ងន់២,៩០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមមានចំនួន០១ កញ្ចប់ =០១ គ្រាប់ មានទម្ងន់០,៤០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ថ្នាំម្សៅកញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែស្តុបូរី មានចំនួន១០០កញ្ចប់ មានទម្ងន់ ១២១២,៧០ក្រាម ថ្លឹងទាំងសំបកវេចខ្ចប់, ប្រភេទទឹកថ្នាំពណ៌ទឹកក្រូចចំនួន ០១ដប់មាន ទម្ងន់៦២,៤០ក្រាម ទម្ងន់ថ្លឹងទាំងសំបកវេចខ្ចប់ និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីចំនួន១០នាក់ខាងលើ  រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម