កីឡា
ព្រឹត្តិការណ៍ធំមិនធ្លាប់មាន មួយរាត្រី៣ខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោក
កាន់តែធំ និងអស្ចារ្យសង្វៀនប្រដាល់ BTV Ganzberg IDOL Kun khmer បានធ្វើសន្និសីទសារព័ត៌មានប្រកាសរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកដោយក្រុមហ៊ុន Ganzberg Beer បានដាក់ខ្សែក្រវាត់ចំនួន៣គ្រឿង។ នេះជាលើកទីមួយដែលមិនធ្លាប់មានពីមុនមកសម្រាប់ការវាយដណ្ដើមខ្សែក្រវាត់ពិភពលោក៣ខ្សែ។

អ្នករៀបចំកម្មវិធីខាងលើនេះបានបន្ថែមទៀតថា ស្ថាប័ន ISKA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសមាជិកជាង៥០ប្រទេស ឥឡូវមានវត្តមានខ្សែក្រវាត់ពិសេសនេះនៅកម្ពុជាហើយ។ លោកជឿជាក់ថា ការប្រកួតនៅថ្ងៃអាទិត្យ ទី៧ ខែមេសា នឹងធ្វើឲ្យពិភពលោក និងអន្តរជាតិស្គាល់គុនខ្មែរកាន់តែស្គាល់។

ជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពជាតិ
- កីឡាករ ទូច ប្រុសណុច (កម្ពុជា) Vs រិទ្ធី ម៉ាឡាកាំង (កម្ពុជា)

ជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិ
- កីឡាករ ទូច ដេវីដ (កម្ពុជា) Vs ហ្សាស ជីអេហ្វស៊ី (ម៉ាឡេស៊ី)
- កីឡាករ នី វីរ៉ាផា (កម្ពុជា) Vs យ៉ានីស ម៉ាហ៊្សនី (អាល់ហ្សេរី)
- កីឡាករ សាន់ គុនខ្មែរ (កម្ពុជា) Vs យេ យីង នុង (មីយ៉ាន់ម៉ា)

ជំនួបដណ្ដើមខ្សែក្រវាត់ពិភពលោក ISKA គុនខ្មែរ
- កីឡាករ អាលៀ អាសហ្គា (អ៉ីរ៉ង់) Vs ផនសាវ៉ាន ជេអ័រ (ថៃ) ទម្ងន់៦៥គីឡូក្រាម
- កីឡាករ ប៊ុន សុធា (កម្ពុជា) Vs អ៊ូម៉ា វេដ វូហ្វ (ម៉ាឡេស៊ី) ទម្ងន់៥៧គីឡូក្រាម
- កីឡាករ សែន ចន្ទរិទ្ធីគុន (កម្ពុជា-ប្រេស៊ីល) Vs ស៊ីណាន ឆាឡា (តួកគី) ទម្ងន់៧៥គីឡូក្រាម

GANZBERG ស្រឡាញ់គុនខ្មែរ! GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក!
ថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤ នៅខណ្ឌកំបូល វត្តស្ងួនពេជ្យ វេលាម៉ោង ៨យប់តទៅ ផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV និង Facebook Page BTV News និង Ganzberg page។









-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


