ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ កំពុងតាមរកមនុស្ស១៨នាក់ទៀត ដែលបាត់ខ្លួនក្នុងគ្រោះរញ្ជួយដី
ប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារកោះតៃវ៉ាន់, ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកមនុស្សចំនួន១៨នាក់ទៀត ដែលកំពុងបាត់ខ្លួន។

តាមតួលេខគិតត្រឹមថ្ងៃសុក្រទី៥ខែមេសាដែលផ្សាយដោយ Reuters, មនុស្សចំនួន១០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ខណៈរាប់រយនាក់រងរបួស។ មិនត្រឹមប៉ុណ្ណឹង គ្រោះរញ្ជួយដីកម្រិត៧.២រ៉ិចទ័រមួយនេះ ក៏បណ្តាលឲ្យអគារជាច្រើនខូចខាតនិងបាក់រលំផងដែរ។
តាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គិភ័យកោះតៃវ៉ាន់, ក្នុងចំណោមមនុស្សទាំង១៨នាក់ដែលរកមិនទាន់ឃើញ ក៏រួមមានជនបរទេសចំនួន៤នាក់ផងដែរ ដោយពួកគេមានសញ្ជាតិឥណ្ឌា កាណាដា និងអូស្រ្តាលី។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជួយសង្គ្រោះអះអាងថា មនុស្សប្រហែល៤០០នាក់ដែលជាប់នៅសណ្ឋាគារប្រណីតក្នុងឧទ្យានជាតិ Taroko Gorge ពេលនេះមានសុវត្ថិភាពហើយ។
លោក Su Yu-ming ប្រធានក្រុមស្វែងរកនិងជួយសង្គ្រោះទីក្រុង Kaohsiung និយាយថា “យើងកំពុងមើលការព្យាករអំពីអាកាសធាតុក្រែងលោមេឃភ្លៀង ហើយបើភ្លៀងមែន ក្រុមរបស់យើងនឹងបំពាក់ឧបករណ៍ការពារខ្លួន ព្រោះថា ភ្លៀងអាចបង្កហានិភ័យបាក់ផ្ទាំងថ្ម និងបំណាក់ដី ដែលបច្ចុប្បន្ននេះជាបញ្ហាធំបំផុតដែលយើងត្រូវប្រឈមមុខ។ កត្តាទាំងនេះមិនអាចទាយទុកជាមុនបានទេ ដូច្នេះមានន័យថា យើងមិនអាចបញ្ជាក់បានឡើយថាតើ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរបស់យើងត្រូវចំណាយពេលប៉ុន្មានថ្ងៃ”។

សូមបញ្ជាក់ជាថ្មី គ្រោះរញ្ជួយដីក្បែរកោះ Hualien លើកនេះគឺជាគ្រោះរញ្ជួយដី ដែលមានកម្លាំងខ្លាំងបំផុតវាយប្រហារតៃវ៉ាន់ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ការរញ្ជួយដីកម្រិតធ្ងន់នៅភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងឆ្នាំ២០១៦ បានសម្លាប់មនុស្សជាង១០០នាក់ ខណៈក្នុងឆ្នាំ១៩៩៩ គ្រោះធម្មជាតិនេះ ផ្តាច់ជីវិតមនុស្សជាង ២ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ បញ្ចេញកញ្ចប់ទឹកប្រាក់ជាង ៩ លានដុល្លារ ស្ដារថ្លៃខូចខាតពីគ្រោះ រញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


