ក្រៅពីវ៉ាក់សាំងរបស់ចិន តើកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងពីប្រទេសណាទៀត?
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ក្រៅពីវ៉ាក់សាំងរបស់ចិន តើកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងពីប្រទេសណាទៀត?

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានលើកឡើងថា ក្រៅពីវ៉ាក់សាំងរបស់ចិន កម្ពុជា បានបញ្ជាទិញវ៉ាក់សាំងពីអូស្រ្តាលី និងអាមេរិករួចហើយ ដោយកំពុងរង់ចាំការឆ្លើយតប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងការទទួលវ៉ាក់សាំង នៅ​អាកាសយានដ្ឋានភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រៅពីវ៉ាក់សាំងជំនួយ និងការបញ្ជាទិញវ៉ាក់សាំងរបស់ចិន កម្ពុជា​បានបញ្ជាទិញវ៉ាក់សាំងពីខាងខូវ៉ាក់ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដោយពេលនេះកម្ពុជាកំពុងរង់ចាំការឆ្លើយតប។

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ ថ្ងៃទី១២ ខែមិថុនានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំង១លានដូសដែលបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាម ហើយនិងថ្ងៃទី១៩ យើងនឹងទទួលវ៉ាក់សាំង១លានដូសទៀតដែលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់។​

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់៤លានដូសទៀតពីក្រុមហ៊ុនស៊ីណូហ្វាម និងវ៉ាក់សាំង៤លានដូសទៀតពីក្រុមហ៊ុនស៊ីណូវ៉ាក់។ ដូចនេះកម្ពុជានឹងទទួល៣លានដូសពីក្រុមហ៊ុននីមួយៗបន្តទៀត។

គួរបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាទទួលបាននាពេលកន្លងមករួមមាន សាំងស៊ីណូហ្វាមជំនួយរបស់ចិន ១.៧លានដូស វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ៤លានដូស។

ចំណែកវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services