Connect with us

កូវីដ-១៩

អាជ្ញាធរបញ្ជាក់គោលដៅបិទខ្ទប់នៅរោងចក្រ QMI ក្រោយរកឃើញកម្មករវិជ្ជមានជាង ៣០០ នាក់

បានផុស

នៅ

លោក សៅ សារិន មេភូមេភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី ៣ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ការបិទខ្ទប់ប្លុកចំនួន​២កន្លែង នៅ​ភូមិត្រពាំងពោធិ៍ និងព្រៃព្រីងខាងជើង២ ដោយសាររោងចក្រ QMI ផ្ទុះវិជ្ជមាន កូវីដ១៩​ដែល​មាន​កម្មកររោងចក្រ ចំនួន ៣ ៨៨០ នាក់ បានយកសំណាក ប៉ុន្តែរកឃើញ ចំនួន ៣០២ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាប់ថា ការបិទខ្ទប់គឺធ្វើឡើងចំនួន ២ គោលដៅ ដែលជាកន្លែងកម្មកររស់នៅ។ បើតាមមេភូមិត្រពាំងពោធិ៍ កម្មកររោងចក្រភាគច្រើន រស់នៅ ភូមិព្រៃទា ជម្ពូវន្ត និងភូមិចាក់ជ្រូក ដែលភាគច្រើនធ្វើការនៅរោងចក្រ QMI។

លោកប្រាប់ថា “បិទប្លុកដែលកម្មកររស់នៅ ឧទាហរណ៍ថា ភូមិត្រពាំងពោធិ៍ របស់ខ្ញុំមាន ៨០០ គ្រួសារ ដូច្នេះបិទតែចំនួនតែ ៤០០ គ្រួសារទេ”។

អាជ្ញាធរបានរកឃើញកម្មកររោងចក្របម្រើការងារនៅ QMI ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វិជ្ជមានចំនួន៣០២នាក់។

បច្ចុប្បន្នទីតាំងរោងចក្រខាងលើ និងផ្សារត្រពាំងពោធិ៍ដែលទីតាំងក្បែរគ្នាត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ណោះអាសន្នរយៈពេល១៤ ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

ដោយ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥០ នាទី មុន

អ្នកស្រុកអង្គរធំធ្វើពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ុន ចាន់ថុល ប្រាប់ពលរដ្ឋកុំទិញដីនៅតាមគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះរដ្ឋបង្កកដីទាំងនោះហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

“​អីរ៉ង់​វាយ​អ៉ីស្រាអ៊ែល” ប្រៀប​ដូច​ការ​ធ្វើ​តេស្ត​មីស៊ីល​ឲ្យ​កូរ៉េ​ខាង​ជើង

សេដ្ឋកិច្ច១ ម៉ោង មុន

តំបន់​ឧស្ម័ន​ទឹក​ជ្រៅរបស់​ប្រទេស​ចិន​រាយការណ៍​អំពី​ការ​កត់ត្រា​ទិន្នផល​ឧស្ម័ន និង​ប្រេងដ៏ខ្ពស់បំផុតមិនធ្លាប់មាន

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម