កូវីដ-១៩
ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ១៥នាក់ទៅថៃខុសច្បាប់ នៅម៉ោង ៤ កន្លះទៀបភ្លឺ
ខេត្តបន្ទាយមានជ័យ៖ មេខ្យល់១នាក់ ត្រូវសមត្ថកិច្ចចម្រុះឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបញ្ជូនពលករទៅរកការងាធ្វើនៅប្រទេសថៃខុសច្បាប់បន្តទៀត ចំណែកពលករ១៥នាក់ទៀតត្រូវសមត្ថកិច្ចបញ្ជូនទៅចត្តាឡីស័កនៅស្រុកម៉ាឡៃ បន្ទាប់ពីឃាត់ខ្លួននៅម៉ោង៤ កន្លះទៀបភ្លឺ។

សមត្ថកិច្ចចម្រុះឃាត់ពលករ១៥នាក់ និងមេខ្យល់១នាក់នៅវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បញ្ជាឲ្យកំលាំងចម្រុះត្រូវការពារនៅតាមព្រំដែន ខ្មែរ ថៃ ជាប្រចាំដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងៗឲ្យបានជាប្រចាំ ពិសេសពលករលួចឆ្លងដែនដោយខុសច្បាប់។

ក្រោយពីទទួលបានបទបញ្ជាហើយលោកបានដឹកនាំកំលាំងចម្រុះ១ក្រុមសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍សង្កែ កម្លាំងយោធាកងពលវរៈ៥១១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនឃាត់ពលករ បានចំនួន១៥នាក់ ក្នុងនោះស្រី៨នាក់ កុមារ២នាក់ រួមទាំងឃាត់ខ្លួនមេខ្យល់១នាក់ ឈ្មោះ យ៉េីន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពីបានឃាត់ខ្លួនសួរនាំរួចរាល់ហើយ កម្លាំងបានប្រគល់ពលករខ្មែរទាំង១៥នាក់បញ្ជូនមកនគរបាលស្រុកម៉ាឡៃដើម្បីសួរនាំបន្ត។ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ពលករទាំង១៥នាក់មកពី៤ខេត្ត ក្នុងនោះខេត្តបាត់ដំបង ចំនួន០៨នាក់ ខេត្តកំពង់ធំ ចំនួន៤នាក់ ខេត្តព្រៃវែងចំនួន២នាក់ និងខេត្តបន្ទាយមានជ័យ ចំនួន១នាក់។

ពលករទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ចត្តាឡីស័កនៅមណ្ឌលក្នុងស្រុកម៉ាឡៃ ចំណែកមេខ្យល់ត្រូវបានធ្វើកិច្ចសន្យាដើម្បីបញ្ឈប់នូវការនាំពលករឆ្លងដែន និងបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កផងដែរ។
អត្ថបទ៖ វ៉ាន់ ណាង
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


