ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ដៃ ជប៉ុន ផលិតមីស៊ីលស្ទាក់ចាប់អាវុធល្បឿនលឿនជាងសំឡេង តម្លៃ ៣ពាន់លានដុល្លារ
សារព័ត៌មាន Kyodo News បានដកស្រង់ប្រភពពីមន្ត្រីមន្ទីរបញ្ចកោណដែលនិយាយថា សហរដ្ឋអាមេរិក-ជប៉ុន នឹងជះប្រាក់ជាង៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មីរួមគ្នា ជាមួយសមត្ថភាពស្ទាក់ចាប់អាវុធល្បឿនលឿនជាងសំឡេង។

គម្រោង Glide Phase Interceptor (GPI) ត្រូវគេរំពឹងថា នឹងសម្រេចបានក្នុងឆ្នាំ២០៣០ហើយប្រទេសជប៉ុន នឹងរួមចំណែកប្រាក់ចំនួន១ពាន់លានដុល្លារដល់គម្រោងមួយ ដែលគេដឹងថា ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានឯកភាពគ្នាតាំងតែពីខែសីហា ឆ្នាំ២០២៣មកម្ល៉េះ។
មីស៊ីលថ្មីនេះ នឹងត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់អាវុធមានល្បឿនលឿនជាងសំឡេងដែល កំពុងស្ថិតក្នុងដំណាក់កាលហោះហើរអំណោយផលសម្រាប់ការបាញ់ មុនពេលចូលទៅក្នុងបរិយាកាស។

តាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ “ការពង្រឹងសមត្ថភាពប្រឆាំងអាវុធល្បឿនលឿនជាងសំឡេង គឺជាតម្រូវការដ៏ចាំបាច់ សម្រាប់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។
គម្រោង GPI នេះទៀតសោត គឺកើតឡើងស្របពេលសហរដ្ឋអាមេរិក កំពុងដើរតាមពីក្រោយរុស្ស៊ីនិងចិន ក្នុងការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ជាពិសេសមីស៊ីលដែលធ្វើដំណើរលឿនជាងប្រាំដងនៃល្បឿនសំឡេង។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលជប៉ុននិងអាមេរិកសម្រេចរួមគ្នាបង្កើតមីស៊ីលស្ទាក់ចាប់ ក្រោយការផលិត Standard Missile-3 Block 2A។
មីស៊ីលប្រភេទនេះ មានតម្លៃ២៥លានដុល្លារ ជាមួយល្បឿនលឿនជាងសំឡេង១៣ដង ហើយត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការក្នុងឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកខាងលិចភ័យខ្លួន ពេលដឹង ចិន អភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ជោគជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


