ព័ត៌មានអន្ដរជាតិ
“អីរ៉ង់វាយអ៉ីស្រាអ៊ែល” ប្រៀបដូចការធ្វើតេស្តមីស៊ីលឲ្យកូរ៉េខាងជើង
កាលពីខែមេសា អ៉ីរ៉ង់ បានប្រើមីស៊ីលបាញ់វាយប្រហារអ៉ីស្រាអ៊ែល ដែលទង្វើនេះទំនងជារឿងដែលទាញចំណាប់អារម្មណ៍មេដឹកនាំកូរ៉េខាងជើងខ្លាំងជាងគេបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី៣ ខែឧសភា។

សារព័ត៌មានខាងលើ ថា ការវាយប្រហារនេះប្រៀបដូចជាការតេស្តសមត្ថភាពឲ្យកូរ៉េខាងជើងដឹងពីកម្លាំងមីស៊ីលរបស់ខ្លួនប្រឆាំងនឹងប្រព័ន្ធខែលការពារលោកខាងលិច។ កូរ៉េខាងជើង អាចស្ទង់ដឹងថា បើត្រូវវាយជាមួយជប៉ុន ឬកូរ៉េខាងត្បូង ប្រព័ន្ធខែលការពាររបស់ពួកគេអាចនឹងទប់ទល់ជាប់ដែរឬក៏អត់ ព្រោះថា សព្វាវុធរបស់ប្រទេសទាំង២គឺដូចទៅនឹងសព្វាវុធប្រើប្រាស់នៅអ៉ីស្រាអ៊ែលអ៉ីចឹងដែរ។
បន្ថែមពីនេះទៅទៀត កូរ៉េខាងជើង ក៏ធ្លាប់ដឹងពីសមត្ថភាពគ្រឿងសព្វាវុធរបស់ខ្លួនថាខ្លាំងប៉ុណ្ណាដែរ ក្រោយកើតមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននាពេលកន្លងទៅ។ កូរ៉េខាងជើង អ៉ឺរ៉ង់ និងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តនឹងគ្នា ហើយបានប្រើប្រាស់គ្រឿងសព្វាវុធមិនសូវខុសគ្នាប៉ុន្មាននោះទេ ខណៈដែលអ៉ីស្រាអ៊ែល និងអ៊ុយក្រែនវិញ បានប្រើប្រាស់គ្រឿងសព្វាវុធដែលជាជំនួយរបស់លោកខាងលិច។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះគឺថា មុនពេលបើកការវាយប្រហារ អ៉ឺរ៉ង់បានប្រកាសផ្ដល់ដំណឹងព្រមានជាមុនឲ្យអ៉ីស្រាអ៊ែល។ ប៉ុន្តែបើកូរ៉េខាងជើងចង់វាយជប៉ុន ឬកូរ៉េខាងត្បូងវិញ នោះនឹងមិនមានការផ្ដល់ដំណឹងទុកមុនទេ ហើយវាអាចនឹងបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

លោកសាស្ត្រាចារ្យ Cho Sang-keun នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េខាងត្បូង បាននិយាយថា មេរៀនដែលរដ្ឋាភិបាលក្រុងតេហេរ៉ង់ ទទួលបានពីការវាយប្រហារអ៉ីស្រាអ៊ែល ក៏ដូចជាការសងសឹកក្នុងទ្រង់ទាយតូចរបស់អ៉ីស្រាអ៊ែលប្រឆាំងអ៉ីរ៉ង់វិញ ទំនងជាបង្ហាញការបង្រៀនដល់លោក គីម ជុងអ៊ុន នៃកូរ៉េខាងជើង ព្រមទាំងមេដឹកនាំចិនលោក ស៊ី ជីពីន និងលោក វ៉្លាឌឺមៀ ពូទីន នៃប្រទេសរុស្ស៊ីផងដែរ។ លោក Cho បានបន្ថែមថា រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៉ឺរ៉ង់ បានបង្កើតទំនាក់ទំនងឲ្យកាន់តែល្អូកល្អឺន ក្រោយពេលសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង ដោយបណ្ដាប្រទេសទាំងនេះមានមូលហេតុបង្កជាបដិបក្ខភាពដូចគ្នាជាមួយលោកខាងលិច។ លោក Cho បានហៅសកម្មភាពនេះថាជា “ខ្សែសង្វាក់តម្លៃនៃភាពផ្ដាច់ការ”។ សាស្ត្រាចារ្យដែលស្រាវជ្រាវពីបច្ចេកវិទ្យាយោធារូបនេះ បានបន្ថែមទៀតថា “ជាមួយភាពស្រដៀងគ្នាបែបនេះហើយ ទើបប្រទេសផ្ដាច់ការទាំងនេះអាចធ្វើពាណិជ្ជកម្មលើចំណេះដឹងស្ដីពីការផលិត និងបច្ចេកវិទ្យាគ្រឿងសព្វាអាវុធ”។
សូមបញ្ជាក់ថា កូរ៉េខាងជើង ដែលមានបំពាក់អាវុធនុយក្លេអ៊ែរ ត្រូវគេចាត់ទុកជាការគំរាមកំហែងដ៏មានគ្រោះថ្នាក់មួយសម្រាប់ពិភពលោក។ នាប៉ុន្មានឆ្នាំចុងក្រោយ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធយោធាជាច្រើនលើក បើទោះជាស្ថិតនៅក្រោមនិទណ្ឌភាពក៏ដោយ។ កាលពីថ្ងៃទី២២ ខែមេសា ការបាញ់សាកល្បងរបស់កូរ៉េខាងជើង ត្រូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋអះអាងថា គឺជាការក្លែងបាញ់វាយប្រហារអាវុធនុយក្លេអ៊ែរជាលើកដំបូងបំផុតនៅក្នុងប្រទេស៕
ដោយ៖ ឈាង

-
ចរាចរណ៍១៩ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់