ជីវិតកម្សាន្ដ
ម្ចាស់បទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» បង្ហាញវត្តមានវិលរកអាជីពសិល្បៈជាថ្មី
ទស្សនិកជន និងអ្នកគាំទ្រនៅចាំបានថា អតីតតារាចម្រៀងដែលស្រូបបានភាពល្បីល្បាញតាមរយៈបទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» គឺលោក ហេង ប៊ុនលាភ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញលើទីផ្សារសិល្បៈនោះលោកក៏បានបាត់វត្តមានទៅវិញនៅលើវិស័យនេះជាយូរឆ្នាំមកហើយ។

អំឡុងពេលនោះមហាជនបានដឹងថា ក្រោយបាត់វត្តមានចេញពីសិល្បៈនោះលោក ហេង ប៊ុនលាភ គឺបានសម្រេចចិត្តដើរចេញពីវិថីសិល្បៈដោយងាកទៅប្រើជីវិតយ៉ាងសាមញ្ញនៅឯជនបទស្រុកស្រែចម្ការជាមួយក្រុមគ្រួសារយ៉ាងមានសេចក្តីខ្លាំងហាក់មិនអាល័យអាជីពចាស់ឡើយ។
ដោយឡែកកាលពីថ្មីៗកន្លងទៅស្រាប់តែតារាចម្រៀងទឹកដមមនោសញ្ចេតនាលោក ហេង ប៊ុនលាភ បានបង្ហាញតម្រុញហាក់ចង់វិលចូលវិថីសិល្បៈតាមគន្លងអតីតកាលវិញធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។ ប៉ុន្តែកាលនោះគេក៏មិនទាន់ដឹងថាការពិត ឬបែបណាទេខណៈលោក ហេង ប៊ុនលាភ បានសរសេរសំណេរខ្លីភ្ជាប់នឹងចេតនាចង់វិលមកច្រៀងដូច្នេះថា«ចង់ក្លាយជាអ្នកចម្រៀងដូចមុន»។

យ៉ាងណាមិញបន្ទាប់ពីបង្ហាញតម្រុយនេះមិនទាន់បានប៉ុន្មានផងមុននេះមានដំណឹងដែរថាលោក ហេង ប៊ុនលាភ បានប្រកាសពីការវិលមកកាន់អាជីពជាអ្នកសិល្បៈរបស់លោកជាថ្មីឡើងវិញ បន្ទាប់ពីលោកបានអាក់ខានមួយរយៈធំ។ តួយ៉ាងនៅលើទំព័រហ្វេសប៊ុក វីជេ អាឡាស្កូ បានបញ្ជាក់ថា «ស្វាគមន៍ម្ចាស់បទ “ទឹកភ្នែកប្តីស្រីឡង់សេ” លោក ហេង ប៊ុនលាភ ត្រឡប់មកចូលប្រឡូកពិភពសិល្បៈ»។
ចំណែកប្រភពព័ត៌មានខ្លះក៏បានលើកឡើងថា ចំពោះមូលហេតុដែលនាំឲ្យតារាប្រុសរូបនេះសម្រេចចិត្តវិលរកសិល្បៈជាថ្មីឡើងវិញដោយសារតែលោកគិតថាសិ ល្ប:ជាផ្នែកមួយយ៉ាងសំខាន់ដែលបាន ធ្វើឲ្យលោកមានថ្ងៃនេះ និងភាពសប្បាយរីករាយ។

គួររម្លឹកដែរថា កន្លងទៅលោក ហេង ប៊ុនលាភ ធ្លាប់ប្រកាសថា ចាប់ពីពេលនេះទៅ គឺលោកសម្រេចទទួលការងារសិល្បៈជាថ្មីឡើងវិញហើយទាំងការងារថត និងចេញច្រៀង។ លោកបន្ថែមថា មួយរយៈដែលលោកបានអាក់ខានពីការងារសិល្បៈនោះគឺដោយសារលោកជាប់រវល់ការងាររកស៊ីផ្ទាល់ខ្លួន និងការងាររដ្ឋ។ ហេតុនេះហើយទើបលោកមានការរយាលសិល្ប:រហូតមកទល់នាពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


