Connect with us

កូវីដ-១៩

ចុង​ខែនេះ កម្ពុជានឹង​ទទួល​វ៉ាក់​សាំង​២​​លានដូសបន្ថែមទៀត​ ហើយខែកក្កដានឹងទទួល៣លានដូស​​

បានផុស

នៅ

​ខណៈ​​អញ្ជើញទទួលវ៉ាក់សាំង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នា​ព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ​​បានថ្លែងប្រាប់សារព័ត៌មាន​ថា នៅចុងខែមិថុនា​នេះ កម្ពុជានឹងទទួលវ៉ាក់សាំងពីក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ​ចំនួន២​លានដូសទៀត គឺនៅសប្តាហ៍ចុងក្រោយ ហើយ​នឹងទទួល៣លានដូសទៀត នៅខែកក្កដា។ ជាមួយគ្នានោះ សម្ដេចតេជោក៏បានអនុញ្ញាតឱ្យ​គណៈកម្មការលទ្ធកម្មបញ្ជាទិញវាក់សាំង​ចំនួន៣លានដូសទៀត ហើយ​ដែលនឹងត្រូវចុះហត្ថលេខា​​ ជាមួយក្រុមហ៊ុនស៊ីណូវ៉ាក់ នាពេលឆាប់ៗខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឆ្លើយតបអ្នកសារព័ត៌មានទាក់ទង​យន្តការរបស់ Covac លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ​​អះអាងថា កន្លងមក​តាមយន្តការរបស់ Covac​ កម្ពុជាទទួល​បានចំនួន៣២ម៉ឺនដូស ហើយ​បច្ចុប្បន្ន​​កំពុងសហការជាមួយ​​ដៃគូ ​មានអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងអង្គការហ្សាវី ដែលជាអង្គការជួយសម្របសម្រួល នៅក្នុងយន្តការ Covac។ ​តែរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានព័ត៌មានណាមួយ ថាតើ Covac ​នឹង​ផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា​បន្ថែម​ទៀត ឬយ៉ាងណានោះទេ​។​

​ដោយឡែកចំពោះ​ផែនការចាក់វ៉ាក់សាំង​ លោកស្រី យក់ សម្បត្តិ បានអះអាងថា លោកស្រីសម្ដែងក្តីសង្ឃឹមថា កម្ពុជានឹងសម្រេចឱ្យបានក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពី១៨ឆ្នាំឡើងឱ្យគ្រប់​តាមផែនការ ហើយ​​វ៉ាក់សាំងក៏កំពុងតែផ្គត់ផ្គង់ជាបន្តបន្ទាប់ផងដែរ ធ្វើយ៉ាងណាឱ្យការចាក់វ៉ាក់សាំងនេះ​នៅទូទាំងប្រទេសតែម្ដង។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ​ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសបន្ថែមទៀត ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់ប្រទេសកម្ពុជា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម