Connect with us

កូវីដ-១៩

ដកការរឹតត្បិតភ្លាម ករណីឆ្លងកូវីដរបស់ ហូឡង់ ហក់ឡើង ៥០០ភាគរយ

បានផុស

នៅ

វិទ្យាស្ថានសុខភាពសាធារណៈហូឡង់ បាននិយាយថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ បានកើនឡើងយ៉ាងខ្លាំង ជាង ៥០០ភាគរយ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ។

ការកើនឡើងយ៉ាងគំហុកនេះ គឺបន្ទាប់ពី ដកវិធានការរឹតត្បិតបិទខ្ទប់ស្ទើរតែទាំងស្រុង និងការបើកក្លិបរាត្រីឡើងវិញ កាលពីចុងខែមិថុនា ខណៈវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta កំពុងវាយលុក។

ការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់វិទ្យាស្ថានសុខភាពសាធារណៈ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា មនុស្សជិត ៥២,០០០ នាក់ បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន។

វិទ្យាស្ថាននេះបានរាយការណ៍ថា ករណីដែលបានបញ្ជាក់ក្នុងចំណោមមនុស្សដែលមានអាយុពី១៨ដល់២៤ឆ្នាំ គឺបានកើនឡើង២៦២ភាគរយ បន្ទាប់មក ១៩១ភាគរយ កើនឡើងចំពោះមនុស្សអាយុពី ២៥ដល់២៩ ឆ្នាំ។

នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ហូឡង់ បានសុំទោសកាលពីថ្ងៃចន្ទ ចំពោះការបន្ធូរបន្ថយវិធានការរឹតត្បិត កាលពីខែមុន ហើយបានហៅវាថាជា “ការវិនិច្ឆ័យខុស”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Wrex

ចុចអាន៖ មួយសប្តាហ៍ទៀតដល់អូឡាំពិក ស្រាប់តែទីក្រុង តូក្យូ រកឃើញករណីឆ្លងកូវីដ យ៉ាងធ្ងន់ធ្ងរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៣៨ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៣៩ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម