Connect with us

កូវីដ-១៩

ក្រសួងសុខាភិបាល ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំង​២៥ បើក​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់ នៃ​វីរុស​កូ​វីដ​-១៩

បានផុស

នៅ

លោក ម៉ម ប៊ុនហេង ក្នុងនាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ បានចេញ​លិខិត​មួយ​ជម្រាប់​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ឲ្យ​បើក​យុទ្ធនា​ការអប់រំ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់ នៃ​វីរុស​កូ​វីដ​-១៩ ដែល​នៅតែមាន​ជាប់​ជាប្រចាំ ព្រមទាំង​ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​រៀន​រស់នៅ​ជាមួយនឹង​វីរុស​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម ប៊ុនហេង លើកឡើងថា ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុង​ឈានទៅរក​ការឆ្លង​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍ ដែល​នឹង​បង្ក​ជា​មហន្តរាយ​ធំ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន រួមទាំង​ផលវិបាក​សង្គម និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ ជាពិសេស​ការមកដល់ នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta) ដែល​មាន​សមត្ថភាព​ឆ្លង​រីក​រាលដាល​លឿន​ជាង​មុន និង​បង្ក​ជា​ជំងឺ​កូ​វីដ​-១៩ ធ្ងន់ធ្ងរ​ជាង​មុន ដែល​ទាមទារ​ឲ្យ​មានការ​ប្រឹងប្រែង​ខ្លាំង​បំផុត​ក្នុងដំណាក់កាល​នេះ ដើម្បី​កាត់ផ្ដាច់​ខ្សែចម្លង​។

បើតាម​លោក ម៉ម ប៊ុនហេង គណៈកម្មការ​អន្តរក្រសួង បានចាត់ទុក​ការចូលរួម​ពី​សំណាក់​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ សហគមន៍ ព្រមទាំង​ស្ថាប័ន និង​វិស័យ​ឯកជន ក្នុងការ​អនុវត្តន៍​វិធានការ​បង្ការ និង​ការពារ​ខ្លួន​ពី​មេរោគ​កូ​វីដ​-១៩ គឺជា​កត្តា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ឡើងវិញ ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស​វិធាន ៣​ការពារ និង​៣​កុំ ការបើក​យុទ្ធនាការ​ទូទាំងប្រទេស ដើម្បី​អប់រំ ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់ នៃ​វីរុស​កូ​វីដ​-១៩ គឺជា​សកម្មភាព​យុទ្ធសាស្ត្រ​ដ៏​សំខាន់បំផុត​។

សកម្មភាព នៃ​អប់រំ ផ្សព្វផ្សាយ​ទាំងនោះ​មានដូចជា​៖ ចាត់ចែង​រៀបចំ​បិទ​តាំង​ផ្សព្វផ្សាយ​នូវ​សម្ភារៈ ដែល​បានផ្ដល់​ដោយ​ក្រសួងសុខាភិបាល​ឲ្យ​បាន​ឆាប់រហ័ស​ទៅ ដល់​គ្រប់​ភូមិ​គោលដៅ និង​បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ សង្គម​ស៊ីវិល ក្នុង​រាជធានី​-​ខេត្ត ទាំងអស់ ដើម្បី​បោះ​ពុ​ម្ព ចែកចាយ សម្ភារៈ​អប់រំ​សុខភាព ឲ្យ​បាន​ទូលំទូលាយ​, ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នូវ​សារ​អប់រំ​សុខភាព​របស់​ក្រសួងសុខាភិបាល ដែល​បាន​ផ្តល់ជូន​នៅក្នុង​យូ​ធូប និង​តាម​ហ្គូ​ហ្គោល តាមរយៈ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ផ្សព្វផ្សាយ​តាមរយៈ​ការផ្សាយ​តាម​ឧ​ឃោស​ន​ស័ព្ទ ការបិទ​តាំង​រូបភាព​ផ្ទាំង​ធំ ចែកចាយ​ខិត​ប័ណ្ណ ការផ្សព្វផ្សាយ តាម​ទូរទស្សន៍ វិទ្យុ និង​បណ្ដាញ​សង្គម​នានា​, ណែនាំ និង​ចាត់​វិធានការណ៍ ដល់​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា​ក្លឹប​កំសាន្ត អាជីវកម្ម ម៉ាស្សា ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង ភោជនីយដ្ឋាន ផ្សារ​ទំនើប ធនាគារ​ជាដើម​, ណែនាំ និង​ការចាត់វិធានការ តាមដាន​ការអនុវត្តន៍​វិធានការ​សុខាភិបាល នៅតាម​សហគមន៍ និង​ហាមឃាត់​នូវ​ការជួប​ជុំគ្នា​, ជំរុញ​ប្រជាជន​ក្នុង​សហគមន៍​ឲ្យ​យកចិត្តទុកដាក់​រក្សា​អនាម័យ​អោយបាន​ស្អាត​ជានិច្ច​។​

ជាមួយគ្នា​នោះ ត្រូវ​ណែនាំ​ដល់​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លងជំងឺ ដូចជា​ជន​ចាស់ជរា ជន​ដែលមាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូចៗ​ជាដើម ជៀសវាង​ចេញពីផ្ទះ​បើ​មិន​ចាំបាច់៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម