Connect with us

កូវីដ-១៩

ជំងឺកូវីដ-១៩កំពុងហក់ឡើងបន្តិចនៅតាមបណ្តាខេត្ត

បានផុស

នៅ

មួយរយៈចុងក្រោយនេះស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាបានហក់ឡើងបន្តិចនៅតាមបណ្តាខេត្តមួយចំនួន បន្ទាប់ពីមានការថមថយចុះជាបន្តបន្ទាប់ក្នុងអំឡុងខែសីហារហូតដល់ដើមខែកញ្ញានេះ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថា ចំនួនករណីជំងឺ កូវីដ-១៩ មានការហក់ឡើងបន្តិច នៅតាមបណ្តាខេត្តមួយចំនួន ដែលភាគច្រើនបានកើតឡើងនៅទីផ្សារលក់ដូរដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរនៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលប្រជាពលរដ្ឋមានការទៅទិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ឬជួបជុំគ្នាបរិភោគជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានអារម្មណ៍ស្កប់ស្កល់ ដោយមានការពឹងផ្អែកទាំងស្រុងទៅលើវ៉ាក់សាំងដែលបានទទួលនោះ ពីព្រោះតាមរយៈអង្គការសុខភាពពិភពលោក វ៉ាក់សាំងមានប្រសិទ្ធភាព ការពារយើងមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបានប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការចម្លងវីរុសកូវីដ-១៩បានខ្ជាប់ខ្ជួនទេនោះ ពិសេសវីរុសបំប្លែងថ្មីប្រភេទ “ដែលតា” កំពុងមានការកើនឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភជាខ្លាំង។

ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់តាមដានការអនុវត្តន៍វិធានាការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងមានហានិភ័យខ្ពស់។

គួរបញ្ជាក់ថាថ្ងៃទី១៣ ខែកញ្ញានេះ កម្ពុជាបានរកឃើញអ្នកឆ្លងថ្មី ៦២៩ ជាសះស្បើយ ៤២២នាក់  និងស្លាប់៩ នាក់ នាំឱ្យមានអ្នកឆ្លងសរុប ១០០,១៣៣នាក់ អ្នកជាសះស្បើយចំនួន ៩៤,៣២៦នាក់ និងអ្នកស្លាប់ចំនួន ២០៤៩នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម