កូវីដ-១៩
ការសិក្សា៖ អ្នកកើតជំងឺកូវីដ-១៩ហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតរយៈពេល៥ខែ
ការសិក្សាមួយ ដែលដឹកនាំដោយទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា មនុស្សភាគច្រើនដែលកើតកូវីដគឺត្រូវបានការពារពីការឆ្លងម្តងទៀតយ៉ាងហោចណាស់ ៥ខែ។

អ្នកវិទ្យាសាស្ត្របានរកឃើញថា ការឆ្លងកាលពីមុនបានផ្តល់ឲ្យមនុស្សនូវការការពារ ៨៣ភាគរយពីការឆ្លងម្តងទៀត បើធៀបនឹងអ្នកដែលមិនធ្លាប់មានវីរុសនេះសោះ។
ប៉ុន្តែអ្នកជំនាញព្រមានថា មនុស្សមួយចំនួនអាចឆ្លងកូវីដម្តងទៀត ហើយអាចចម្លងទៅអ្នកដទៃ។ ហើយក្រុមមន្រ្តីបានសង្កត់ធ្ងន់ថា ប្រជាជនគួរតែអនុវត្តតាមវិធានការស្នាក់នៅក្នុងផ្ទះទោះពួកគេមានឬគ្មានមេរោគក៏ដោយ។

ការសិក្សារបស់ PHE បានរកឃើញថា ក្នុងចំណោមអ្នកចូលរួម៦,៦១៤នាក់ មានតែ៤៤នាក់ប៉ុណ្ណោះដែលឆ្លងជំងឺកូវីដម្តងទៀត។
ហើយក្រុមអ្នកជំនាញបានព្រមានថា មួយចំនួនតូចនៃអ្នកដែលមានភាពស៊ាំ នៅតែអាចផ្ទុកវីរុសក្នុងច្រមុះនិងបំពង់ករបស់ពួកគេដែលនេះជា ហានិភ័យក្នុងការចម្លងរោគទៅអ្នកដទៃ។
សាស្រ្តាចារ្យ Susan Hopkins ទីប្រឹក្សាវេជ្ជសាស្រ្តជាន់ខ្ពស់នៅ PHE និងជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវ Siren បាននិយាយថា “ការសិក្សានេះបានផ្តល់ឲ្យយើងនូវរូបភាពច្បាស់បំផុតនៃធម្មជាតិនៃការការពារអង់ទីគ័រប្រឆាំងនឹងជំងឺកូវីដ១៩”។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនឹងបន្តតាមដានបុគ្គលិកថែទាំសុខភាពរយៈពេល១២ខែទៀតដើម្បីដឹងថា តើភាពស៊ាំនឹងមានរយៈពេលប៉ុន្មាន។
ពួកគេក៏នឹងពិនិត្យមើលយ៉ាងដិតដល់ផងដែរចំពោះករណីវីរុសបំប្លែងផងដែរ និងសង្កេតមើលភាពស៊ាំរបស់អ្នកចូលរួមដែលបានទទួលវ៉ាក់សាំងហើយ៕
ប្រែសម្រួលដោយ៖ Vann Vann

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី