Connect with us

កូវីដ-១៩

ទីបំផុត! ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ ទទួលការចាក់វ៉ាក់សាំង Pfizer នៅសប្តាហ៍ក្រោយនេះ មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី

បានផុស

នៅ

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) រំពឹងថា នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer ដល់ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំនៅសប្តាហ៍ក្រោយនេះ ពោលគឺមុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ គ្រោងនឹងធ្វើឡើងមួយខែ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា ការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលត្រូវបានអនុញ្ញាត សម្រាប់អ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ក៏បានផ្តល់ការការពារ ដល់ក្រុមមនុស្សវ័យក្មេង នេះផងដែរ ។

មន្ត្រីសហព័ន្ធ ថ្លែងក្នុងលក្ខខណ្ឌអនាមិក ដើម្បីពិនិត្យមើលសកម្មភាពរបស់ FDA បាននិយាយថា ទីភ្នាក់ងារនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកការអនុញ្ញាតឲ្យ ប្រើប្រាស់ជាបន្ទាន់របស់ខ្លួន សម្រាប់វ៉ាក់សាំងចាក់ ២ ដូសរបស់ក្រុមហ៊ុន Pfizer នៅដើមសប្តាហ៍ក្រោយ ឬក៏ឆាប់ជាងនេះ តាមដែលអាចធ្វើទៅបាន ។

សកម្មភាពរបស់ FDA នឹងត្រូវធ្វើឡើង អមដោយការប្រជុំ គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងសហព័ន្ធ ដើម្បីពិភាក្សាថាតើ ត្រូវណែនាំឲ្យចាក់វ៉ាក់សាំងនេះ ចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ ដែរឬយ៉ាងណា ខណៈការចាក់ថ្នាំបង្ការរោគ អាចចាប់ផ្តើម បន្ទាប់ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ទទួលយកអនុសាសន៍ របស់គណៈកម្មាធិការមួយនេះ ហើយជំហានទាំងនោះ ប្រហែលជាបញ្ចប់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

ក្រុមហ៊ុនវ៉ាក់សាំង Pfizer កាលពីចុងខែមីនា បានចេញលទ្ធផលបឋម ពីការសិក្សាវ៉ាក់សាំងរបស់អ្នកស្ម័គ្រចិត្តអាមេរិក ចំនួន ២,២៦០ នាក់ ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ហើយវាបង្ហាញថា មិនមានករណីឆ្លងជំងឺកូវីដ​១៩ នោះទេ ក្នុងចំនោមមនុស្សវ័យជំទង់ ដែលទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស បើធៀបទៅនឹងមនុស្ស ១៨ នាក់ ក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងសោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម