Connect with us

ជីវិតកម្សាន្ដ

ក្រុមហ៊ុន HARVEY LAW GROUP បានទទួល​ការតែងតាំង​ជា ភ្នាក់ងារ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​តំបន់​អាស៊ី សម្រាប់​កម្មវិធី​ទទួលបាន​សញ្ជាតិ​នៃ​ប្រទេស ម៉ា​សេ​ដូ​នៀ​ខាងជើង​

បានផុស

នៅ

ប្រទេស ម៉ា​សេ​ដូ​នៀ​ខាងជើង បាន​ក្លាយ​ជា​ប្រទេស​ដែល​បង្កើត​កម្មវិធី​សញ្ជាតិ​ថ្មី​ជាងគេ នៅ​អឺរ៉ុប​ខាងត្បូង ជាមួយនឹង​ទឹកប្រាក់​វិនិយោគ ចាប់ពី EUR 200,000
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាធារណរដ្ឋ​ម៉ា​សេ​ដូ​នៀ​ខាងជើង ជា​ប្រទេស​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​អឺរ៉ុប​ភាគ​អាគ្នេយ៍​ ដែល​សម្បូរ​ទៅដោយ​ប្រវត្តិសាស្ត្រ វប្បធម៌​និង​ភាព​ទាក់ទាញ​ធម្មជាតិ​ជាច្រើន និង​ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​តាំង​ដ៏​មានតម្លៃ​នៃ​ប៉ែក​អឺរ៉ុប​។​

​នៅពេលដែល​ចាប់ផ្តើម​មានការ​ធ្វើ​ទំនើប​ភាវូបនីយកម្ម (​សមាជិកភាព​របស់​ស​ហ​ភាព​អឺរ៉ុប​កំពុង​បន្ត​) និង​សក្តានុពល​ដ៏​ធំធេង​សម្រាប់​កំណើន​នេះ ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង​កំពុងបើក​ទ្វារ​ទទួល វិនិយោគិន​អន្តរជាតិ និង អ្នកមាន​ទេពកោសល្យ តាមរយៈ​កម្មវិធី​វិនិយោគ​ដើម្បី​ទទួលបាន​សញ្ជាតិ​ថ្មី​ជាងគេ និង​មាន​តម្លៃ​សមរម្យ​។ ក្រុមហ៊ុន​ច្បាប់ Harvey Law Group (HLG) ដែលជា​ក្រុមហ៊ុន​ច្បាប់​អន្តោប្រវេសន៍​ឈានមុខ​គេ​នៅ​អាស៊ី​មាន​កិត្តិយស​ ដែល​ត្រូវបានតែងតាំង​ជា​ភ្នាក់ងារ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​សម្រាប់​តំបន់​អាស៊ី សម្រាប់​កម្មវិធី​ភាពជា​ពលរដ្ឋ​នៅ​ម៉ា​សេ​ដូ​នៀ​ខាងជើង​។​

​ម៉ា​សេ​ដូ​នៀ​ខាងជើង​បានទទួល​ចំណាប់អារម្មណ៍​យ៉ាង​លឿន​ជា​គោលដៅ​ ដែលមាន​គេ​ចូលចិត្ត​ជាងគេ​នៅ​អឺរ៉ុប​។ ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ក្រិ​កនៅ​ភាគខាងត្បូង ជាប់​ប៊ុលហ្គារី​នៅ​ខាងកើត ជាប់​អាល់​បា​នី​នៅ​ភាគ​ខាងលិច ជាប់​កូ​សូ​វ៉ូ​និង​ស៊ែ​ប៊ី​នៅ​ភាគ​ខាងជើង ហើយក៏​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ដែល​ពោរពេញ​ទៅដោយ​ប្រវត្តិសាស្ត្រ​។ វា​ជា​ជម្រក​របស់​បឹង​អូ​ហ្គ្រី​ន​ដែល​ជាប់​ឈ្មោះ​ក្នុង​តារាង​របស់​យូណេស្កូ និង​មាន​ប្រាសាទបុរាណ​ ដែល​ត្រូវបាន​អភិរក្ស​ល្អ​បំផុត​របស់​អឺរ៉ុប​និង​ជាទី​ក្រុង​សិល្បៈ​បែប​ប៊ី​ថូ​ឡា​ដ៏​ស្រស់ស្អាត​។ ការធ្វើដំណើរ​ឆ្លងកាត់​រាជធានី Skopje បង្ហាញ​ពី​សក្ដានុពល​នៃ​វប្បធម៌​ពី​បុរាណ​បែប​រ៉ូ​ម៉ាំង ប៊ី​ហ្សី​ទីន អាណាចក្រ​ប៊ុលហ្គារី​ដំបូង និង​បែប​អាណាចក្រ​ទួរគី​។ ទេសភាព​ទីក្រុង​ស្ថាបត្យកម្ម​ផ្សេងៗ​គ្នា​នៃ​វិហារ​អ៊ីស្លាម​និង​អគារ​ទំនើប ៗ ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​និង​ជាការ​ចងចាំ​ពី​អតីតកាល​ដ៏​សម្បូរ​បែប​របស់ Skopje ឆ្ពោះទៅ​អនាគត​ដ៏​មហិមា​មួយ​។​

​ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង​ផ្តល់នូវ​បទពិសោធន៍​ប្លែក​ពី​គេ​ តាមរយៈ​អ្នកស្រុក​ដែល​រួសរាយ​រាក់ទាក់​និង​ស្វាគមន៍​បដិសណ្ឋារកិច្ច និង​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេចបាន​នៃ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ស្រា​នៅជាប់​នឹង​ទេសភាព​ដ៏​ស្រស់ស្អាត​។​

​ទស្សនា​វ​ដ្តី​សេដ្ឋវិទូ​ឈ្មោះ The Economist Magazine បានដាក់​ឈ្មោះ​ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំង 5 ដែលមាន​ការរីកចម្រើន​ជាងគេ នៅក្នុង​ឆ្នាំ 2019 ។ បើ​យោងទៅតាម Index របស់​ធនាគារពិភពលោក នៅ​ឆ្នាំ 2019 ប្រទេស​នេះ ក៏បាន​ជាប់​ក្នុងចំណោម Top Ten ខាង​ផ្នែក​ធ្វើ​អាជីវកម្ម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ជាការ​បន្ថែម​តម្លៃ សម្រាប់​ការចេញចូល ដោយ​មិន​មានការ​រឹតត្បិត​ទៅ​សហភាព​អ៊ឺរ៉ុប CEFTA ប្រទេស​ទួរគី អ៊ុយ​ក្រែ​ន និង​មាន​ផលប្រយោជន៍ខាង​ពន្ធ​សាជីវកម្ម​និង​ប្រាក់ចំណូល​ទាប​ជាងគេ​នៅ​សហភាព​អឺរ៉ុប ហើយ​កម្លាំង​ពលកម្ម​មាន​កម្រិត​ជំនាញ​ខ្ពស់ គួបផ្សំ​នឹង​ធនាគារ​ដែល​មាន​បទប្បញ្ញត្តិ​ទទួលស្គាល់​ជា​អន្តរជាតិ និង​គោលនយោបាយ​ដែល​មិន​រឹតត្បិត​ភាពជា​ម្ចាស់​កម្ម​សិទ្ធ​សម្រាប់​ជនបរទេស​លើ​ទ្រព្យសម្បត្តិ​និង​សាជីវកម្ម​ក្នុងស្រុក​។ ដោយហេតុថា​ប្រទេស​នេះ​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ​ណា​តូ ហើយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ បាន​សម្រេច​យល់ព្រម​លើ​ការចាប់ផ្តើម​ការចរចា​កិច្ចព្រមព្រៀង​អឺរ៉ុប​ចាប់តាំងពី​ខែមីនា​ឆ្នាំ 2020 ម៉ា​សេ​ដូ​នៀ​ខាងជើង​បាន​ប្រែក្លាយជា​ទឹកដី​ពោរពេញ​ទៅដោយ​ឱកាស ដោយ​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ ដើម្បី​ក្លាយជា​គោលដៅ​ទាក់ទាញ​បំផុត​សម្រាប់ អាជីវកម្ម​និង​ការវិនិយោគ​។​

​សម្រាប់​ដំណឹង​ល្អ​បន្ទាប់​ទៀត​គឺ​ក្នុងនាម​ជា​ពលរដ្ឋ​ម៉ា​សេ​ដូ​នៀ​ខាងជើង អ្នក​នឹងមាន​ភាព​បត់បែន​ក្នុងការ​ធ្វើដំណើរ​មកលេង​ប្រទេស​នេះ​តិច​ឬ​ច្រើន​តាម​ដែល​អ្នក​ចង់បាន​។ លើសពីនេះទៅទៀត​អ្នក​នឹងមាន​ជម្រើស​ ក្នុងការ​វិនិយោគ​យ៉ាងសកម្ម​នៅ​ម៉ា​សេ​ដូ​នៀ​ខាងជើង និង​ទាញយក​អត្ថប្រយោជន៍​ពី​សក្តានុពល​នេះ​។ ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ស្រស់ស្អាត​បំផុត​នៅ​អឺរ៉ុប​នេះ នឹង​ទទួលយក​ចំនួន​វិនិយោគិន​ ដែលមាន​កំណត់​ត្រឹម (1,000 នាក់​) ដើម្បី​ចូលរួម​កម្មវិធី​សញ្ជាតិ​ថ្មី​របស់ខ្លួន​តាមរយៈ​ក​ម្ម​វិធី​វិនិយោគ​នេះ​។​

​កម្មវិធី​ថ្មី​នេះ​មាន​គោលបំណង​ជំរុញ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់​តាមរយៈ​ការនាំ​វិនិយោគិន​អន្តរជាតិ​ចូលមកក្នុង​ប្រទេស​។ ការវិនិយោគ​នេះ​នឹង​ផ្តល់​សិទ្ធិ​ដល់​វិនិយោគិន​និង​គ្រួសារ​របស់​ពួកគេ​ដើម្បី​ដាក់​ពាក្យសុំ​សញ្ជាតិ​និង​លិខិតឆ្លងដែន​ម៉ា​សេ​ដូ​នៀ​ខាងជើង ហើយក៏​អាច​បន្តទៅ​អ្នកជំនាន់ក្រោយ​បាន​ទៀត​។​

​លិខិតឆ្លងដែន​ម៉ា​សេ​ដូ​នៀ​ខាងជើង​អនុញ្ញាត​ឲ្យ​មាន​សិទ្ធ​ចេញចូល​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ទៅ​ជាង 123 ប្រទេស ក្នុងនោះ​រួមមាន​ប្រទេស​នៅ​តំបន់ Schengen ហុងកុង សិង្ហ​បុរី ប្រេ​ស៊ី​ល កាតា តួ​ក​គី​និង​ជប៉ុន​។ លិខិតឆ្លងដែន​នេះ​មាន​សិទ្ធិ​ទទួលបាន​ទិដ្ឋាការ​តាម​online ទៅកាន់​ប្រទេស​អូស្ត្រាលី​ក៏ដូចជា​ទិដ្ឋាការ​ឆ្លងកាត់​ទៅ​ប្រទេស​ចិន​។ កម្មវិធី​នេះ​មិន​តម្រូវឲ្យ​មាន​រយៈពេល​ស្នាក់នៅ​អប្បបរមា ឬ​បទពិសោធន៍​ភាសា ឬ​ការគ្រប់គ្រង​ទេ​។ ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង​ក៏​ជា​ប្រទេស​ដែលមាន​សន្ធិសញ្ញា E-2 ជាមួយ​សហរដ្ឋអាមេរិក​ដូច្នេះ​ជនជាតិ​របស់ខ្លួន​មានឱកាស​ដាក់​ពាក្យសុំ​ទិដ្ឋាការ E-2 ដែលមាន​សុពលភាព​រហូតដល់ 5 ឆ្នាំ​និង​ទទួលបាន​អត្ថប្រយោជន៍​ពី​សិទ្ធិ​ចូលទៅ​រស់នៅ​សហរដ្ឋអាមេរិក​បាន​។

​លោក Jean-François Harvey ជា​ដៃគូ​គ្រប់គ្រង​សកល និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Harvey Law Group (HLG) បាន​មានប្រសាសន៍ថា “ ក្រុមហ៊ុន HLG ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានទទួល​តួនាទី​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​កម្ម​វិធី​ភាពជា​ពលរដ្ឋ​ពិសេស​នេះ​នៅ​ទូទាំង​ទ្វីបអាស៊ី​។ ភាពស្មោះត្រង់​និង​ភាពជឿជាក់​របស់​យើង​ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​ចល័តភាព​នៅ​ទូទាំង​ពិភពលោក​បានទទួល​ការជឿទុកចិត្ត​ពី​ភាគី​លំដាប់​ខ្ពស់ ដូចជា​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង អតិថិជន និង​ដៃគូ​របស់​យើង​។ លោក​បាន​បន្តថា “ យើង​សង្ឃឹមថា យើង​នឹង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ជា​ពលរដ្ឋ​ប្រកបដោយ​ជោគជ័យ រួមជាមួយ​គុណប្រយោជន៍​ក្រោម​កម្មវិធី​ភាពជា​ពលរដ្ឋ​ម៉ា​សេ​ដូ​នៀ​ខាងជើង ទៅកាន់​គ្រប់​បណ្តាញ​ការិយាល័យ​របស់​យើង​នៅ​ទូទាំង​ពិភពលោក​” ។​

​បើតាម​សម្តី​របស់លោក Bastien Trelcat ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន Harvey Law Group (HLG) បានអោយដឹងថា “ យើង​មាន​កិត្តិយស​ណាស់​ដែល​ត្រូវបានតែងតាំង​ជា​ភ្នាក់ងារ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ សម្រាប់​ទ្វីបអាស៊ី​សម្រាប់​កម្មវិធី​ជា​ពលរដ្ឋ​នៅ​ម៉ា​សេ​ដូ​នៀ​ខាងជើង​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង ក្រុមការងារ និង​អតិថិជន​របស់​យើង សម្រាប់​ការគាំទ្រ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​។ ក្នុងនាម​ជា​មេដឹកនាំ​នៅក្នុង​វិស័យ​ការធ្វើ​អន្តោប្រវេសន៍​តាម​ការវិនិយោគ​នេះ ក្រុមហ៊ុន HLG នឹង​បន្ត​បម្រើ​ដោយ​ការជឿទុកចិត្ត​និង​ភាពស្មោះត្រង់ សម្រាប់​ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង​នេះ​។​”

​ក្រុមហ៊ុន HLG ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ 1992 និង​ជា​ក្រុមហ៊ុន​ច្បាប់​អន្តោប្រវេសន៍​ឈានមុខ​គេ​នៅលើ​ពិភពលោក​ដែល​បាន​ក្លាយជា​ភ្នាក់ងារ​ ដែលមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ដែល​តំណាងឲ្យ​កម្មវិធី​ស្នាក់នៅ​និង​កម្មវិធី​វិនិយោគ​យក​សញ្ជាតិ​មកពី​ពាសពេញ​ពិភពលោក​។​ សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ ស្តីពី​ឱកាស​ធ្វើ​អន្តោប្រវេសន៍​តាម​ការវិនិយោគ​សូម​ចូលទៅ​កាន់​គេហទំព័រ www.harveylawcorporation.com ឬ ទូរស័ព្ទ​មក​លេខ +85570789330 ឬ​អ៊ី​ម៉ែ​លម​ក​យើង​តាមរយៈ [email protected] ។​

​អំពី​ក្រុមហ៊ុន​ច្បាប់ Harvey Law Group (HLG)

​ក្រុមហ៊ុន Harvey Law Group (HLG) គឺជា​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​ដែលមាន​ឯកទេស​ខាងច្បាប់​អន្តោប្រវេសន៍​តាមរយៈ​សាជីវកម្ម និង​ការធ្វើ​វិនិយោគទុន​ដោយមាន​កេរ្តិ៍ឈ្មោះ​ទូទាំង​ពិភពលោក សម្រាប់​តំណាង​អតិថិជន​និង​សាជីវកម្ម​ល្បី ៗ ។ HLG ទទួលបាន​ពានរង្វាន់​ក្រុមហ៊ុន​ច្បាប់​អន្តោប្រវេសន៍​ប្រចាំឆ្នាំ​នៅឯ​ពានរង្វាន់ Macallan ALB Hong Kong Law Awards នៅ​ឆ្នាំ 2014 និង 2017​។ ក្នុងនាម​ជា​អ្នក​ឈានមុខ​គេ​នៅ​អាស៊ី​ក្នុង​ឧស្សាហកម្ម​វិនិយោគ​និង​ទទួលបាន​សញ្ជាតិ​តាម​ការវិនិយោគ HLG បានផ្តល់​សេវាកម្ម​អន្តោប្រវេសន៍​សម្រាប់​ការវិនិយោគ​អស់​រយៈពេល​ជាង 29 ឆ្នាំ ហើយ​។ ។​

​ក្រុមហ៊ុន HLG មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ហុងកុង​ដែលមាន​ការិយាល័យ​ជាង 23 កន្លែង នៅ​ទូទាំង​ពិភពលោក​រួមមាន​ថៃ វៀតណាម កម្ពុជា ហ្វីលីពីន Ivory Coast ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អាហ្វ្រិក​ខាងត្បូង ប្រេ​ស៊ី​ល និង​កំពុង​ពង្រីក​បន្ថែមទៀត​។ HLG ត្រូវបាន​ផ្តល់​សិទ្ធិ​ត្រឹមត្រូវ​ដោយ​កម្មវិធី​អន្តោប្រវេសន៍​តាម​ការវិនិយោគ​ទាំងអស់ ដើម្បី​ជំរុញ​និង​រៀបចំ​ពាក្យស្នើសុំ​ក្នុងនាម​វិនិយោគិន​។ បច្ចុប្បន្ន HLG ផ្តល់​កម្មវិធី​ស្នាក់នៅ​និង​សញ្ជាតិ​ដោយ​ការវិនិយោគ​ដល់​ទៅ 25 ប្រទេស​និង​មាន​ជា​បន្តបន្ទាប់​ទៀត​៕​

www.harveylawcorporation.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម