Connect with us

ជីវិតកម្សាន្ដ

បាត់ពីសិល្បៈជាយូរ! ស្រាប់តែដឹងដំណឹងម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” ជាថ្មី នូវមរណភាពរបស់លោកទៅវិញ

បានផុស

នៅ

ម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” លោក ម៉ារ៉ា ប៊ុណ្ណា ក្រោយឃ្លាតឆ្ងាយពីអាជីពសិល្បៈជាយូរហើយនោះ ស្រាប់តែព្រឹកថ្ងៃនេះ មានដំណឹងនៃមរណភាពរបស់លោក ដោយសារគាំងបេះដូង ខណៈសពកំពុងតម្កល់ធ្វើបុណ្យ នៅវត្តពោធិចិនតុង។

លោក ម៉ារ៉ា ប៊ុណ្ណា ជាអតីតតារាចម្រៀងធ្លាប់មានកេរ្តិ៍ឈ្មោះមួយរូបកាលពីប្រមាណជិត ១០ឆ្នាំមុន។ ខណៈមុនស្ងប់ស្ងាត់ពីវិថីសិល្បៈ ពោលគឺអំឡុងឆ្នាំ២០១៧ លោក ម៉ារ៉ា ប៊ុណ្ណា ធ្លាប់​បញ្ចេញចម្រៀង Original song មួយបទ​​ចំណង​ជើង​ថា “ប៉ិអើយ! អើយប៉ិ!” ដែល​​​ជា​ការ​តែ​និពន្ធ​បទ​ភ្លេង ដោយ​តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និពន្ធ​ទំនុក​ច្រៀង​ដោយ លោក ឡេង ណាវ៉ាត្រា ខណៈបច្ចុប្បន្នមានងារជាឧកញ៉ា និងមានផលិតកម្មជារបស់ខ្លួនទៅហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅឆ្នាំ២០១៩ តារាចម្រៀងប្រុសរូបនេះ បានសាងគ្រួសារបន្ទាប់ពីមើល​ចិត្ត​ថ្លើម​គ្នា​អស់​ពេល​ជាង​២ឆ្នាំដោយដោយបាន​​រៀប​ចំ​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​ នារាត្រីថ្ងៃទី១៧ ខែមករា ​នៅ Sky Bar ​ដោយ​មាន​អ្នក​ស្និតស្នាលចូល​រួម​ជាង​ ១០០​នាក់ ហើយក្រោយសាងជីវិតគ្រួសារ លោកហាក់ស្ងប់ស្ងាត់ពីសិល្បៈបន្តិចម្តងៗ រហូតដល់ថ្ងៃដែលដឹងដំណឹងជាថ្មី នៃមរណភាពរបស់លោក។

អ្នកសិល្បៈនិងសាធារណជនដែលធ្លាប់គាំទ្រលោក បានចូលរួមបង្ហាញការសោកស្តាយ និងនឹកអាល័យដល់វេលាដែលលោកធ្លាប់បោះជំហានលើវិថីចម្រៀង បំពេរអារម្មណ៍អ្នកស្តាប់ផងដែរ។

ទន្ទឹមនឹងដំណឹងនៃការស្លាប់របស់លោក ម៉ារ៉ា ប៊ុណ្ណា អ្នកនាង ខាត់ សុឃីម បានសម្តែងអាណិត និងសោកស្តាយជាពន់ពេក ខណៈត្រឹមពេលដ៏ខ្លី អ្នកសិល្បៈ ២រូប ត្រូវរលត់អស់សង្ខារទាំងវ័យក្មេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម