សុខ ពិសី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ និង​ថែរក្សា​សុខភាព​គ្រប់គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

សុខ ពិសី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ និង​ថែរក្សា​សុខភាព​គ្រប់គ្នា

Published

on

​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ ក​ញ្ញា សុខ ពិសី ទោះបីជា​បច្ចុប្បន្ន​ នាង​មាន​ភាព​មមាញឹក​ជាមួយ​អាជីព​សិល្បៈ​ និង​រកស៊ី​ផ្ទាល់ខ្លួន​យ៉ាង​ណាក្តី​ តែ​តារា​ស្រី​រូប​នេះ ​នៅតែ​មិន​ភ្លេច​បំផុស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ និង​ថែរក្សា​សុខភាព ​ខណៈ​រដូវ​នេះ​ កំពុង​ធ្លាក់​ខ្យល់​ ហើយ​កើតមាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ ជាថ្មី​។

​ជា​ការ​ពិត​តារា​ចម្រៀង​កញ្ញា សុខ ពិសី នា​ពេល​កន្លងមក​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ នាង​មិន​ត្រឹមតែ​លេច​មុខ​មាត់ ​លើ​សកម្មភាព​ការងារ​ជួយ​សង្គម​នោះ​ទេ​ គឺ​នាង​តែង​បង្ហាញខ្លួន​ចូលរួម​ផ្សព្វផ្សាយ​នូវ​អំពើ​ល្អៗ​ជាច្រើន​ ពិសេស​ គឺ​ការ​បំផុស​អំពី​បញ្ហា​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ទូទាំង​ប្រទេស​ អំឡុង​ពេល​កើតមាន​ជំងឺ​កូ​វីដ​-១៩​ កាល​ពី​ពេល​កន្លង​។

​តារា​ស្រី​កញ្ញា សុខ ពិសី បាន​ថ្លែង​សារ​អំពាវនាវ ​ដោយ​ខ្លី​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ផ្ទាល់ខ្លួន​ថា​ សូម​បងប្អូន​ថែរក្សា​សុខភាព​ទាំង​អស់​គ្នា​ ហើយ​សូម​ឲ្យ​ប្រជាជន​ខ្មែរ ​ជួបតែ​សំណាងល្អ​។ យ៉ាងណាមិញ​ តាមរយៈ​ខ្លឹមសារ​ខ្លី​របស់​របស់​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​កញ្ញា សុខ ពិសី ខាងលើ​នេះដែរ ​ក៏​មាន​មហាជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ បាន​ថ្លែង​ការ​គាំទ្រ​និង​ស្នើ​ឲ្យ​បងប្អូន​ខ្មែរ ​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ជា វិបុល និង គង់ សុជាតិ ទម្លាយ​ពី​អាថ៌កំបាំង​ជីវិត​ ដែល​ធ្លាប់ជួប​ការលំបាក​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចាប់បាន​ឃាតករំលោភ និងសម្លាប់នារីនៅខេត្តបន្ទាយមានជ័យ ​បានហើយ

ព័ត៌មានជាតិ4 hours ago

អាជ្ញាធរ​ខណ្ឌ​ចំការមន​បញ្ជាក់​ថា ​ជន​ជាតិ​ចិន​៨នាក់​ ដែល​អាជ្ញាធរ​ស្រុក​គីរីសាគរ​ឃាត់​ខ្លួន​ មិន​មែន​រត់​ចេញ​ពី​ទីតាំង​​មាន​កូវីដ-១៩​ទេ

ព័ត៌មានជាតិ6 hours ago

យុវជន​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​កៅស៊ូ​ ដែល​ប៉ះ​និង​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច

ព័ត៌មានជាតិ6 hours ago

ឧ​ត្ត​ម​មន្ត្រី​គាំទ្រ ឲ្យ​កម្ពុជា​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ទៅ​ចុង​ឆ្នាំនេះ​វិញ​

ព័ត៌មានជាតិ6 hours ago

ក្រសួង​ប្រកាសថា បុរស​ជនជាតិចិនម្នាក់ ស្លាប់​ដោយ​សារ​ថ្នាំញៀន មិន​​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services