តារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី ថ្វីត្បិតតែអាជីពកំប្លែងរបស់នាយ ទទួលបានការគាំទ្រច្រើននិងមានប្រជាប្រិយភាពលើវិស័យសិល្បៈយ៉ាងណាក្តី តែតារាកំប្លែងរូបនេះ នៅតែមិនអាចចៀសផុតពីដំបងរិះគន់របស់មហាជនឡើយ។
ខណៈដែលកន្លងមកនាយ ពែកមី ក៏ធ្លាប់ត្រូវបានអ្នកគាំទ្រផ្ទុះការរិះគន់លើអត្តចរិតឭកពារឆ្មើងឆ្មៃ ផងដែរ។ ដោយឡែក ក្រោយពេលដែលសំឡេងនៃការរិះគន់នេះ ហាក់មានការស្ងប់ស្ងាត់អស់មួយសន្ទុះហើយនោះ តារាកំប្លែងនាង ពែកមី មុននេះបន្តិចក៏ស្រាប់តែកើតមានសំឡេងរិះគន់ជាថ្មី បន្ទាប់ពីតារាកំប្លែងម្នាក់នេះ បានបង្ហោះរូបភាពភ្ជាប់និងខ្លឹមសារបែបលេងសើចអសីលធម៌។ ផ្អែកតាមខ្លឹមសាររបស់នាយ ពែកមី បានលើកឡើងថា ខ្ញុំចង់បានកូនស្រីមួយទៀត តែប្រពន្ធខ្ញុំថាគាត់ហត់ហើយខ្ជិលពពោះ។
តារាកំប្លែង មានដើមកំណើតមកពីទឹកដីខេត្តស្វាយរៀង នាយ ពែកមី បាននិយាយបន្ថែមទៀតថា គាត់ប្រាប់ឲ្យខ្ញុំទៅរកជាមួយអ្នកណាក៏ទៅៗ ខ្ញុំគ្រាន់តែឭភ្លាមខ្ញុំក្អួតចង់ងាប់។ ស្របពេលដែលតារាកំប្លែងនាយ ពែកមី បង្ហោះបែបនេះភ្លាមៗនោះ ក៏ស្រាប់តែមាននារីម្ចាស់ Account F acebook មួយបានធ្វើការរិះគន់ថា ឃើញចូលចិត្តឧស្សាហ៍បង្ហោះលេងសើចរបៀបរឿងស្រីញីហ្នឹងខ្លាំងណាស់។ ប្រភពបានបន្តថា ខ្ញុំដឹងថាលោកគ្រាន់តែលេងសើចទេ តែក្នុងនាមជាមនុស្សសាធារណការលេងសើចបែបនេះ វាបញ្ជាក់នូវភាពអសីលធម៌និងខ្វះការអប់រំនៅក្នុងខ្លួន។ ដឹងហើយថា រឿងមានស្រីញីនេះ គឺជារឿងអសីលធម៌ នៅក្នុងសង្គម ចុះហេតុអ្វីក៏ចូលចិត្តយកមកលេងសើចបែបនេះ? វាមិនមែនជាចំណេះដឹងដែលគួរតែផ្សព្វផ្សាយទេ។
ប្រភពដដែលនេះ បាននិយាយទៀតថា ចំពោះការលេងសើចបែបនេះ គឺវាហាក់ដូចជាការបំផុសបំផុលល្បែងបែបនេះ ឲ្យដល់មហាជនដែលអ្នកខ្លះគ្នាខ្វះចំណេះដឹង ក្នុងការពិចារណា បណ្ដាលឲ្យការលេងសើចទាំងនេះ ទៅជាការលើកទឹកចិត្តឲ្យជនទាំងនោះធ្វើមែនទែន។ ឆ្លើយតបនឹងការរិះគន់នេះនាយ ពាក់មី បានបញ្ជាក់ប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិកថា អ្នកនាងថាខ្ញុំ(អសីលធម៌)ដូចជាធ្ងន់ពេកហើយផេកខ្ញុំផេកអ្នកកំប្លែង ខ្ញុំសរសេរលេងដូចនេះមែន តែមើលរូបភាពខ្ញុំនិងប្រពន្ធកូនខ្ញុំនាំគ្នាដើរលេងមើលធម្មជាតិ មានសេចក្តីសុខណាស់ ខ្ញុំផុសនេះគ្រាន់តែចង់ឲ្យហ្វេនខ្ញុំបានសប្បាយតែប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ជ្រះថ្លាណាស់ ! ខេមរៈ សិរីមន្ត ចូលរួមធ្វើទានប្រគេនភួយជាង២ពាន់ដល់ព្រះសង្ឃបីវត្ត