ជីវិតកម្សាន្ដ
ពែក មី ចេញមុខសុំឲ្យឈប់បង្កើតរឿងព្រលឹងឧកញ៉ា ឈាង រ័ត្ន
តាមការកត់សម្គាល់ចាប់តាំងពីលោកឧកញ៉ា ឈៀង រ័ត្ន បានចែកឋាន ក្រៅតែការវែកញែកបញ្ហាមួយចំនួនពាក់ព័ន្ធគ្រួសារ និងការចង-ក សម្លាប់ខ្លួនក៏កើតមានរឿងរ៉ាវផ្សេងៗដូចជា,ព្រលឹងឧកញ៉ាឈាង រ័ត្ន ទៅពន្យល់សប្តិបុគ្គលមួយចំនួន និងមានបុគ្គលខ្លះទៀតតាំងខ្លួនជាគ្រូ ហើយលើកឡើងថា ព្រលឹងឧកញ៉ា ឈាង រ័ត្ន ចូលរូប (សណ្ឋិត) ដើម្បីប្រាប់រឿងរ៉ាវគ្រួសារ និងមូលហេតុនៃការស្លាប់ជាដើម។

ជុំវិញរឿងហេតុនេះ បានធ្វើឲ្យមានមតិវែកញែកជាថ្មីដោយសារតែមកទល់ពេលនេះ នៅតែបន្តកើតមាន ឡើងជាបន្តបន្ទាប់មិនទាន់ជ្រះស្រឡះនៅឡើយ។ ងាកមកតារាកំប្លែងនាយ ពែក មី មិនត្រឹមតែបង្ហាញការហួសចិត្តប៉ុណ្ណោះទេ លោកថែមទាំងអង្វរដោយទទូចឲ្យបញ្ឈប់រាល់ទង្វើរដែលបង្កើតរឿងដែរថា ព្រលឹងឧកញ៉ា ឈាង រ័ត្ន ចូលរូប ឬពន្យល់សប្ដដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ក្រុមគ្រួសារ។
នាយ ពែក មី បានលើកឡើងថា «ព្រលឹងមេ ឈាង រ័ត្ន ទៅចូលគ្រូមន្តអាគមជាច្រើនតើបងប្អូនជឿទេ? តែសម្រាប់ខ្ញុំ គឺសុំមិនជឿហើយ បើបងប្អូនណាជឿក៏ជឿទៅខ្ញុំដូចជាឆ្ងល់នៅពេលបើកហ្វេសប៊ុកឃើញតែគ្រូនេះ គ្រូនោះនិយាយថាព្រលឹងមេ ឈាង រ័ត្ន ទៅពន្យល់សប្តបែបនេះ បែបនោះ ហើយក៏សម្បូរម្លេះគ្រូៗ ឥឡូវក៏ចេញមុខច្រើនម្ល៉េះ ចុះហេតុអ្វីព្រលឹង ខ្មោចជាច្រើនទៀតមិនទៅពន្យល់សប្ដផង ម្តេចទៅតែព្រលឹងខ្មោចអ្នកល្បីអញ្ចឹង»។

នាយ ពែក មី បានបន្តថា មានគ្រូខ្លះមិនត្រឹមតែថាព្រលឹងទៅពន្យល់សប្តទេ ថែមទាំងចេញមកនិយាយពន្យល់ហេតុផលបែបនេះ បែបនោះទៀតផង ចេញមកធ្វើឲ្យគេក្ដៅក្រហាយនឹងបានធ្វើប៉ះពាល់ដល់អ្នកស្លាប់ទៅហើយ ព្រមទាំងអ្នកនៅរស់ផងដែរ។
លោកបន្ថែមថា «ខ្ញុំសូមអង្វរគ្រូៗទាំងឡាយ ឈប់ទៅព្រោះថា ហេតុអ្វីបាននាំគ្នាលើកនិយាយតែរឿងបែបហ្នឹង ឬពន្យល់សប្តតែព្រលឹងអ្នកល្បី ចុះព្រលឹងអ្នកអត់ល្បីទៅណាអស់ហើយ»។
យ៉ាងណានាយ ពែក មី ក៏មិនបានហាមឃាត់អ្នកដែល ជឿនោះដែរដោយលោកចាត់ទុកថាជាសិទ្ធសេរីភាពបុគ្គលរៀងៗខ្លួន ប៉ុន្តែចំពោះលោកគឺមិនជឿទេហើយថែមទាំងធុញទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


