ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី ថា «បើខ្ញុំជាម្ចាស់ឆ្កែ មុនទៅប្ដឹងគេ គួរតែវេរលុយឲ្យបុគ្គលិកសិន»
បន្ទាប់ពីមានការចែករំលែកនូវរូបភាព និងវីដេអូរវាងបុគ្គលិកដែលកំពុងមានបញ្ហាជាមួយថៅកែម្ចាស់ឆ្កែប្តឹងនោះ គេសង្កេតឃើញថា មានការវែកញែកជាច្រើននៅលើបណ្ដាញសង្គម ក្នុងនោះក៏មានពិធីករលោក សុខ រ៉ាស៊ី បានបញ្ចេញមតិលើរឿងរ៉ាវដ៏ហួសចិត្តនេះផងដែរ។

ពិធីករល្បីឈ្មោះ លោក សុខ រ៉ាស៊ី បានឲ្យដឹងបែបនេះថា «បើខ្ញុំជាម្ចាស់ឆ្កែមុនមានមុខទៅប្តឹងគេ គួរតែវេរលុយឲ្យបុគ្គលិកសិន បើគេមិនឲ្យឆ្កែវិញបានប្តឹង គ្នារស់ដូរបាយទេ»។ ជាមួយគ្នានេះក៏មានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជុំវិញករណីនេះផងដែរ។
ដោយឡែកតារាកំប្លែងល្បីឈ្មោះ លោក ចែម ចាន់រ៉ា ហៅ នាយពែកមី ក៏បានបញ្ចេញមតិចំពោះរឿងនេះដែរ។ លោកបានលើកឡើងថា បច្ចុប្បន្ននេះ ហ្វេសប៊ុកអាចរកយុត្តិធម៌ជូនអ្នកទន់ខ្សោយបាន ព្រោះលោកធ្លាប់ធ្វើកម្មករ លោកយល់ពីការខ្វះខាតលុយ ដើម្បីតែក្រពះ ដាច់លុយ គឺដាច់បាយតែម្ដង។

តារាកំប្លែងមានទឹកដីពីខេត្តស្វាយរៀង នាយ ពែកមី បានបញ្ជាក់បន្ថែមថា «ខ្ញុំមិនគាំទ្រការលួចយកកូនឆ្កែនោះទេ តែស្តាប់ទៅគាត់ធ្វើដើម្បីតែថ្នូរនឹងប្រាក់ខែគាត់តែប៉ុណ្ណោះ បងប្អូនស្តាប់ហើយពិចារណាចុះ»។
ទោះបីយ៉ាងណាពេលនេះកំពុងមានការចែករំលែកនៅលើបណ្ដាញសង្គមពាក់ព័ន្ធរឿងហេតុដែលបានកើតឡើងខាងលើនេះ ខណៈមានការវែកញែកជាច្រើនទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


