Connect with us

ជីវិតកម្សាន្ដ

បែកធ្លាយទៀត! កំពុងល្បីរឿងអាស្រូវ អាខោនហ្វេសប៊ុកមួយ​ទម្លាយ​ប្រវត្តិរបស់កញ្ញា មាន​ ពេជ្ររីតា

បានផុស

នៅ

​ខណៈដែល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ មានការ​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​រវាង​ពិធី​ការិនី​កញ្ញា​ មាន​ ពេជ្ររីតា​និង​ឧកញ៉ា ​ហេង សៀ នោះ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ករណីនេះ​។​

យ៉ាងណាមិញ​ ស្របពេល​ដែល​រឿងរ៉ាវ​វិវាទ​រវាង​ពិធី​ការិនី​កញ្ញា មាន ពេជ្រ​រីតា​ ហៅ​យូ​ប៊ី និង​ឧកញ៉ា ហេង សៀ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ចាប់អារម្មណ៍​ ក៏​ស្រាប់តែ​មានការ​ទម្លាយ​ពី​ប្រវត្តិ​សិក្សា​របស់ ពេជ្រ​រីតា ឃើញថា​ ពិតជា​មិនធម្មតា​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា​ មាន ពេជ្រ​រីតា​ បច្ចុប្បន្ន​ត្រូវបាន​គេ​ដឹងថា​ ក្រៅពី​អាជីព​សិល្ប​: ​នាង​ក៏​ជា​និស្សិត​ឆ្នាំ​ទី​២​ ផ្នែក​ពាណិជ្ជ​កម្ម ​ដោយ​ធ្វើការ​ផង​រៀន​ផង​។ ​ប៉ុន្តែ​មហាជន​ទំ​នង​ជា​មិនទាន់​ដឹង​ទេ​ថា​ តើ​នាង​ក៏​ធ្លាប់មាន​ប្រវត្តិ​សិក្សា​បែបណា​ទេ​?​។​

ដោយឡែក​ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Poung Phea​ បានបញ្ជាក់​ពី​ប្រវត្តិ​នៃ​ការសិក្សា​របស់​ពិធី ការិនី​កញ្ញា​ មាន ពេជ្រ​រីតា ​ហៅ​យូ​ប៊ី ដូច្នេះ​ថា ប្រវត្តិ​ការសិក្សា​ខ្លះៗ​របស់ Yubi តាំងពីក្មេង​ធ្លាប់​ទៅ​សិក្សា​នៅ​Noble Park, Victoria, Austra lia បន្ទាប់មក​ ត្រឡប់មក​សិក្សា​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​​ទុតិយភូមិ​នៅ​សាលា AIS ជា​សិស្ស​ប្អូន​របស់​ខ្ញុំ​ផ្ទាល់​។​

ប្រភព​បន្តថា សព្វ​ថ្ងៃជា​និស្សិត​នៅ​សាលា ​Parag on(​អតីត​សាលា Zaman)​ សូម​ប្រើ​ខួរ​មក​វិភាគ​ កុំ​សាង​កំហុស​ដោយ​មិនដឹង​ខ្លួន​។​ បើ​មនុស្ស​មានការ​សិក្សា​ត្រឹមត្រូវ​ ប្រវត្តិ​ការងារ​ត្រឹមត្រូវ​ ក៏ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ស្រីរកស៊ីផ្លូវភេទ​លំដាប់​អន់​បែបនេះ​ ថ្ងៃ​ក្រោយ​គ្រប់គ្នា​មិនបាច់​កើតកូន​ស្រី​ទេ​អាណិត​គ្នា​។​

ប្រភព​និយាយទៀតថា ​គេ​មើលងាយ​មនុស្ស​ស្រី​ណាស់​។ ​បំណងល្អ​ពី​ខ្ញុំ​ជា​សិស្ស​ច្បង​ក្មេងស្រី​ដែល​រងគ្រោះ​ ប្រាកដ​ណាស់​វា​មិនបាន​បញ្ជាក់ថា​ អ្នកណា​ខុស អ្នកណា​ត្រូវ តែ​យ៉ាងហោចណាស់​ ក៏​បង្ហាញ​ថា​ គាត់​មិនមែន​ស្រីលក់ខ្លួន​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម ជាវ តាយ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីមានជាងគេលើលោក ៥ រូប ទ្រព្យសម្បត្តិសរុបកើនឡើង ៤៨ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា៖ សន្ទុះចលនាជាតិគាំទ្រព្រែក​ជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ២ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានជាតិ២ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា

ព័ត៌មានជាតិ១៦ ម៉ោង មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម