ព័ត៌មានអន្ដរជាតិ
ទឹកជំនន់និងបាក់ដី វាយប្រហារកោះ Sulawesi ឥណ្ឌូណេស៊ី ឆក់ជីវិតមនុស្ស ១៤ នាក់
ទឹកជំនន់ និងការបាក់ដីលើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស ១៤ នាក់ ខណៈភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកតំបន់នេះចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី ០៥ ខែឧសភានេះ។

ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកតំបន់នេះចាប់តាំងពីថ្ងៃព្រហស្បតិ៍ បានបង្កឱ្យមានការបាក់ដីនៅក្នុងស្រុក Luwu ក្នុងខេត្ត South Sulawesi ។ ទឹកជំនន់នេះមានកំពស់រហូតដល់ ៣ ម៉ែត្រ បានប៉ះពាល់ដល់ក្នុងស្រុកចំនួន ១៣ ខណៈដែលទឹក និងភក់បានគ្របដណ្តប់តំបន់នោះនិងមានផ្ទះជាង១.០០០ខ្នងបានរងផលប៉ះពាល់ក្នុងនោះ៤២ខូតខាតទាំងស្រុង។ ចំណែកក្រុមជួយសង្គ្រោះបានជួយ អ្នកស្រុករាប់រយនាក់ទៅវិហារអ៊ីស្លាម ឬផ្ទះសាច់ញាតិនៅខាងក្រៅតំបន់រងគ្រោះ។

គួរបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យមានការបាក់ដី និងទឹកជំនន់ជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំនៃកោះចំនួន ១៧,០០០ ខណៈភ្លៀងធ្លាក់ខ្លាំងកាលពីខែមេសា បានបង្កឱ្យមានការបាក់ដី និងបានសម្លាប់មនុស្ស ២០ នាក់នៅក្នុងស្រុក Tana Toraja នៃខេត្ត Sulawesi ភាគខាងត្បូង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


