ជីវិតកម្សាន្ដ
មិនធម្មតា! ឌួង ហ្សូរីដា ទទួលបានពានបុគ្គលឆ្នើម ៤ ផ្សេងគ្នានៅថៃ
ពិធីការិនី និងជាតារាសម្តែងកញ្ញា ឌួង ហ្សូរីដា បានបង្ហាញនូវអារម្មណ៍រំភើប និងត្រេកអរខ្លាំងខណៈទទួលបានពានជាបុគ្គលឆ្នើម ៤ ផ្សេងគ្នានៅថៃ។ ម្យ៉ាងទៀតនាក៏ក្លាយជាបុគ្គលមានមុខមាត់លើផ្នែកជំនួញមិនធម្មតាឡើយ។

តួយ៉ាងថ្មីៗនេះ ត្រូវបានគេកត់សម្គាល់ថា តារាស្រី ឌួង ហ្សូរីដា អាចដណ្តើមយកបានពានកាន់ក្នុងដៃនៅលើឆាកលំដាប់អន្តរជាតិក្នុងទឹកដីប្រទេសថៃ។ ភ្លាមៗនោះគេឃើញអ្នកគាំទ្រ និងមហាជនបានសម្តែងការចូលរួមអបអរ ឌួង ហ្សូរីដា គឺជាស្ត្រីកម្ពុជា នាពេលបច្ចុប្បន្នមិនត្រឹមតែស្អាតតែក៏ឆ្លាតពូកែមិនចាញ់បុរសឡើយ។

កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់ថាថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ នេះ ជាជោគជ័យថ្មីសម្រាប់នាងខ្ញុំ និងក្រុមគ្រួសារ ដែលមានឱកាសទទួលបានពានរង្វាន់ចំនួន ៤ ផ្សេងគ្នាលំដាប់អន្តរជាតិ នៅប្រទេសថៃជាលើកទី ៣ សម្រាប់ក្រុមហ៊ុនMudhita។ អរគុណអតិថិជនទាំងក្នុង និងក្រៅប្រទេស ដែលគាំទ្រផលិតផលរយៈ ពេល ៥ ឆ្នាំ ដោយការជឿជាក់ និងផ្តល់ការទុកចិត្តខ្ពស់មកលើយើងខ្ញុំ។


យ៉ាងណាមិញនៅពីក្រោយស្នាមញញឹមនេះដែរ ឌួង ហ្សូរីដា គឺមានការតស៊ូក្រាញននៀលជាមួយមុខរបរទាំងយប់ទាំងថ្ងៃ ដោយខំប្រឹងក្រោយឈដើរមិនចុះចាញ់ទេ។ ឌួង ហ្សូរីដា ត្រូវបានគេចាត់ថា នាងពូកែឆ្នើមមិនធម្មតាឡើយមិនត្រឹមតែជោគជ័យលើមុខរបរជាពិធីការិនីអាជីពច្បាស់លាស់ប៉ុណ្ណោះទេ តែក៏ច្បាស់ជាមួយជំនួញគ្រប់បែបយ៉ាងទៀតផង៕



អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


