ជីវិតកម្សាន្ដ
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
បន្ទាប់ពីលែងលះគ្នាដាច់ស្រេច តារាសម្តែង Roger Kwok អាយុ ៦០ ឆ្នាំ សល់ទ្រព្យសម្បត្តិតម្លៃ ៩០ លានដុល្លារហុងកុង (១១.៥លានដុល្លារ) ដែលមិនមែនជាសហកម្មសិទ្ធិរបស់អតីតភរិយាវ័យក្មេងជាងលោក១៥ ឆ្នាំ គឺនាងCindy Au ឡើយ។
ដោយដកស្រង់ពី HK01 សារព័ត៌មាន Znews បានរាយការណ៍ថា ក្នុងអំឡុងពេលរៀបការរបស់ពួកគេ Kwok និង Au មានការជឿជាក់ខ្ពស់ចំពោះគ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយ Kwok តែម្នាក់ឯងកាន់កាប់កម្មសិទ្ធិលើទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេ ដោយភរិយាជ្រើសរើសមិនធ្វើជាកម្មសិទ្ធិរួមរបស់ពួកគេដើម្បីរារាំងផលវិបាក។

ថ្វីបើយ៉ាងណាក៏ដោយ នេះបានធ្វើឲ្យការបែងចែកទ្រព្យសម្បត្តិរបស់គូស្នេហ៍មួយគូក្លាយជាប្រធានបទក្តៅនៃការពិភាក្សាបន្ទាប់ពី Kwok និង Au ប្រកាសលែងលះគ្នាកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងចំណោមទ្រព្យសម្បត្តិដែលបានចុះបញ្ជីក្រោមឈ្មោះរបស់ Kwok មានអចលនទ្រព្យដ៏មានតម្លៃជាច្រើនដូចជា អចលនទ្រព្យនៅក្នុងសង្កាត់ Sai Kung របស់ហុងកុង អគារពាណិជ្ជកម្ម Chung Kiu នៅ Mong Kok និងអគារលំនៅដ្ឋាន Taikoo Shing ជាដើម។ គួរកត់សម្គាល់ថា សូម្បីតែកូនពីរនាក់របស់ពួកគេក៏មិនត្រូវបានចុះបញ្ជីថាជាម្ចាស់នៃអចលនទ្រព្យទាំងនេះដែរ។

Roger Kwok ជាតារាសម្ដែងដ៏ល្បីមួយរូបរបស់ TVB ដែលល្បីក្នុងការសម្ដែងក្នុងរឿង “Lin Shining Kuet” និង “Black Heart White Soul”។ គាត់ឈរក្នុងនាមជាតារាសម្ដែងមួយរូបក្នុងចំណោមតារាសម្ដែងមួយចំនួនដែលបានឈ្នះពានតារាសម្ដែងល្អបំផុតក្នុងកម្មវិធី TVB Anniversary Awards បីដង។ ចំណែកឯ Au ចាប់ផ្តើមអាជីពជាអ្នកចម្រៀង មុននឹងប្តូរមកសម្តែង, នាងទទួលបានភាពល្បីល្បាញសម្រាប់ការសម្តែងរបស់នាងនៅក្នុង “Journey to the West II” ។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហារយៈពេល ៧ ឆ្នាំ មុនពេលរៀបការក្នុងឆ្នាំ ២០០៦៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងហុងកុង Steven Cheung ធ្លាក់ខ្លួនខ្លាំង សូម្បីលុយបង់ភ្លើងក៏គ្មានផង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


