ជីវិតកម្សាន្ដ
ស.ស.យ.ក. ខេត្តស្វាយរៀង រៀបចំកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២
បន្ទាប់ពីកម្មវិធីវង់តន្ត្រីខ្មែរ បានទទួលភាពជោគជ័យ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសិល្បករសិល្បការនី កាលពីរដូវកាលទី១ ក្រោមប្រធានបទ «វង់ភ្លេងការសម័យបុរាណខ្មែរ និងវង់ភ្លេងការសម័យកណ្ដាលខ្មែរ កម្មវិធីវង់តន្ត្រីខ្មែរ ក៏បានវិលត្រឡប់មកសារជាថ្មីម្ដងទៀត ជាមួយរដូវកាលទី២ ដែលធ្វើឡើងក្រោមប្រធានបទ «សិល្បៈបុរាណចម្រុះ» ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរគ្រប់ទម្រង់ និង សិល្បៈបុរាណគ្រប់ប្រភេទ ដែលជាអត្តសញ្ញាណជាតិ។
កម្មវិធីនេះ ត្រូវបានបង្កើត និងរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្ត តន្ត្រីករ។ កម្មវិធីប្រកួតវង់តន្ត្រីខ្មែររដូវកាលទី២នេះផងដែរ គឺរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរគ្រប់ទម្រង់ និងសិល្បៈបុរាណគ្រប់ប្រភេទ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរយើង។
នេះគឺជាឱកាសពិសេសសម្រាប់បេក្ខជន បេក្ខនារី និង ប្អូនកុមារតូចៗ ជាទោល ឬក៏ជាក្រុម ទាំង ២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដែលមានទេពកោសល្យសិល្បៈបុរាណ បានបង្ហាញសមត្ថភាព របស់គាត់។
ក្នុងដំណើរការនៃការប្រកួតនេះផងដែរ កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ នឹងមានការចូលធ្វើជាគណៈកម្មការ ពីសំណាក់សាស្ត្រចារ្យផ្នែកសិល្បៈចំនួនបួនរូប ដែលមានបទពិសោធន៍រាប់សិបទសវត្ស នៅក្នុងវិស័យសិល្បៈបុរាណ ដូចជា៖
• ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ យន់ ខៀន ឯកទេសតន្ត្រីខ្មែរ
• លោកស្រីសាស្ត្រាចារ្យ អ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី

• ឯកឧត្តម ព្រឿង ឈាង ឯកទេសរបាំបុរាណ របាំប្រជាប្រិយ និងល្ខោនខោល

• លោកស្រីសាស្ត្រចារ្យ អ៊ុយ លតាវណ្ណ ឯកទេសចម្រៀងយីកេ និង ចម្រៀងបាសាក់

ចំពោះការចូលរួមប្រកួត បងប្អូនត្រូវផ្ញើវីដេអូសម្តែងរបស់ខ្លួន និងថ្លៃចូលរួមប្រកួតតម្លៃត្រឹម ១ម៉ឺនរៀលតែប៉ុណ្ណោះ មកកាន់ទំព័រហ្វេសបុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង (UYFC Svay Rieng Province – សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង) ឬក៏តេលេក្រាមរបស់កម្មវិធីវង់តន្ត្រីខ្មែរ តាមរយៈលេខទូរស័ព្ទ (099 914 121 / 098 914 121)។ ចំពោះកុមារតូចៗ និងជនពិការ ត្រូវបានលើកទឹកចិត្ត។
គួរបញ្ជាក់ថា កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២នេះ នឹងចាប់ផ្តើមទទួលវីដេអូប្រកួត ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២១។
ចំពោះជយលាភីលេខ ១ លេខ២ និង លេខ៣ នឹងទទួលបានទឹកប្រាក់រង្វាន់ដូចជា៖
-ជយលាភីលេខ១៖ ១២,០០០,០០០រៀល
-ជយលាភីលេខ២៖ ៨,០០០,០០០រៀល
-ជយលាភីលេខ៣៖ ៤,០០០,០០០ រៀល។
*សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ 099 914 121 / 098 914 121 ហើយនិង មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ




