Connect with us

ជីវិតកម្សាន្ដ

Mew ចាញ់​កូនខ្លាំង ចង់​ញ៉ាំ​តែ​ទុរេន ធ្វើ​ឲ្យ​ហ្វេនៗ​ព្រួយបារម្ភ​ខ្លាច​ឡើង​ជាតិ​ស្ករ​និង​ទម្ងន់​ខ្លាំង

បានផុស

នៅ

Mew Nittha ដែល​ជា​តួឯកស្រី​នៅ​ក្នុង​រឿង «My Husband In Law» ពេល​នេះ​កំពុង​តែ​ត្រៀម​ខ្លួន​ទទួល​យក​សមាជិក​គ្រួសារ​ថ្មី បន្ទាប់ពី​នាង​ពពោះ​បាន ៦ខែ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ក្រោយ​ពេល​អេកូ​រួច​ក៏​បាន​ដឹង​ថា កូន​ក្នុង​ផ្ទៃ​របស់​នាង​គឺ​ជា​កូនស្រី ដែល​ធ្វើ​ឲ្យ​នាង និង​ស្វាមី​ហាក់​សប្បាយចិត្ត​ជា​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ អ្នក​ម្ដាយ​ថ្មីថ្មោង​រូប​នេះ​ហាក់​បង្ហាញ​អាការ​ចាញ់​កូន​ជា​ខ្លាំង ជា​ពិសេស​នោះ​គឺ​ធ្វើ​ឲ្យ​នាង​ចង់​ញ៉ាំ​ផ្លែទុរេនស្ទើរតែគ្រប់ពេល។ ជាក់ស្ដែង បើយោង​តាមការបង្ហោះវីដេអូរបស់នាងនៅលើ Youtube Channel យើង​ឃើញ​ថា Mew ញ៉ាំ ទុរេន ច្រើន​ខ្លាំង ក្នុង​មួយ​សប្ដាហ៍ និង​ឆ្លៀត​ពុះ​ទុក​ញ៉ាំថែមទៀត។

ងាកមកកាន់អ្នកគាំទ្ររបស់នាងឯណេះវិញ ហាក់សម្តែងការព្រួយបារម្ភ និង​មិន​ចង់​ឲ្យ​នាង​ញ៉ាំ​ផ្លែទុរេន​ច្រើនដល់ថ្នាកនេះដែរ ព្រោះពួកគេយល់ថាវាអាចប៉ះពាល់ទៅដល់សុខភាព ជា​ឬ​អាច​ធ្វើឲ្យនាង​ឡើង​ទម្ងន់ ឬ​ឡើង​ជាតិ​ស្ករ ពិសេស​អាច​ធ្វើ​ឲ្យ​កូនក្នុង​ផ្ទៃរបស់នាង​ថ្លោស​កាន់​តែ​ខ្លាំង ពិបាក​ក្នុង​ការ​សម្រាល​ក៏​ថា​បាន៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន​៖ទោះ​ខក​ស្នេហ៍ ៦ដង មិនជា​បញ្ហា​សម្រាប់​តារា​ជើង​ចាស់​ថៃ Aum នៅតែ​ជួប​បុរស​ល្អ​ពូកែ​យល់​ចិត្ត​ដដែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម