Connect with us

ជីវិតកម្សាន្ដ

ទើបលក់វត្ថុប្រេនៗថ្ងៃមុន ឥលូវ Due ប្រកាសជួលហាងធ្វើក្រចក យកលុយសង​បំណុល

បានផុស

នៅ

តារាសម្ដែងថៃនាង Due Arisara កាលពីប៉ុន្មានថ្ងៃមុននេះនាងទើបតែប្រកាសលក់របស់ប្រេនៗសំណព្វចិត្តតាមរយៈ Instagram ដើម្បីយកលុយទៅសងបំណុលអ្នកជំនួញស្រី Maynie Minimay  ចំនួន ៦២ លានបាតមក។ ឥលូវនេះ ឈានចូលថ្ងៃទី២៥ ខែមីនា នាងស្រាប់តែប្រកាសជាថ្មី ដាក់ជួលហាងធ្វើក្រចក មួយកន្លែងស្ថិតនៅកណ្តាលក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាងធ្វើក្រចកនេះដែរ តួឆ្នាសឆ្នើមរូបនេះបានបានបញ្ចាក់ថា នាងដាក់ជួលក្នុងតម្លៃ ១.៥លានបាតប៉ុណ្ណោះ! ហើយរូបនាងក៏បញ្ចាក់ឲ្យដឹងថាសែនស្រលាញ់ហាងខ្លាំងតែពុំមានលិទ្ធភាពអាចបន្តអាជីវកម្មមួយនេះឲ្យជោគជ័យបាន។

បន្ថែម​ពី​លើ​នេះ Due Arisara ក៏​បាន​បង្ហាញ​ពី​ចំណុច​គួរឲ្យចាប់​អារម្មណ៍​របស់​ហាង​ធ្វើ​ក្រចក​នេះ​ដែរថាវាស្ថិត​នៅ​ក្នុង​ទីតាំង​សំខាន់ៗ​នៅ​កណ្តាល​ទីក្រុង ​ក្នុង​តំបន់ Thonglor Soi 13 ហើយ​ក៏​មាន​ឧបករណ៍​ធ្វើ​ក្រចក​គ្រប់​គ្រាន់​ និងផ្តល់ឱកាសឲ្យអ្នកជួលចរចាតម្លៃយ៉ាងសមរម្យដែរ។

យ៉ាងណាមិញ ការប្រកាសរបស់តារាស្រីស្របពេលដែលនាងទើបតែលក់ទំនិញៗយីហោប្រេនៗក្នុងតំលៃថោកៗដើម្បីយកលុយមកដោះស្រាយទាល់ច្រកមួយគ្រានេះ។ ដំណឹងនៃការលក់របស់នេះទៀតសោទ បានធ្វើ​ឲ្យអ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមមានការភ្ញាក់ផ្អើលខ្លាំង បើទោះជាដឹងថានាងកំពុងជួបបញ្ហាប្រឈមនឹងបំណុលរាប់លានដុល្លារ។

ទោះជានាងពុំបានចេញមុខបកស្រាយលម្អិតទាក់ទិននឹងការលក់របស់ហៃសូយ៉ាងណាក្ដី ប៉ុន្តែមហាជនជាច្រើនបានចូលទៅបញ្ចេញមតិថានេះគឺជាសញ្ញាល្អមួយដែលបង្ហាញថា Due នាង​មិន​បាន​រត់​ទៅ​ណា​ទេ ទោះបីជាប្រឈមនឹងព្យុះនៃពាក្យចចាមអារ៉ាមជាច្រើន ជាពិសេសត្រូវបញ្ចប់ដោយម៉ាកជាច្រើនក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Due ដាក់លក់​របស់របរ​ផ្ទាល់ខ្លួនឡៃឡុង យកលុយ​សង​បំណុល​គេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម