ជីវិតកម្សាន្ដ
Due ដាក់លក់របស់របរផ្ទាល់ខ្លួនឡៃឡុង យកលុយសងបំណុលគេ
Due Arisara បានវិលចូលមកបណ្ដាញសង្គមជាថ្មីទៀតដោយលើកនេះនាងប្រកាសលក់របស់របរផ្ទាល់ខ្លួនក្រោមម៉ាកយីហោប្រណិតៗ តាមរយៈ Instagram ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះចាប់តាំងពីរឿងរឿងខ្ចីលុយ លោកជំទាវឬអ្នកជំនួញស្រី Maynie Minimay ៦២ លានបាតមក នាងស្រាប់តែបាត់មុខពីហ្វេន ដោយមិនមានការធ្វើបច្ចុប្បន្នភាពចាប់តាំងពីខែមករាឆ្នាំ ២០២៥មកម៉្លេះ។

កាលពីពេលថ្មីៗនេះ តារាថៃនិយមតួឆ្នាសរូបនេះបានបង្ហោះរូបភាពអំពីទ្រព្យប្រណិតៗផ្ទាល់ខ្លួន តាមរយៈ Instagram Stories បណ្តុំនៃម៉ាកយីហោដែលនាងស្រឡាញ់មានដូចជា៖ ស្បែកជើង ក្រវិល និងខ្សែដៃពីម៉ាកល្បីៗដូចជា Chanel, Dior និង Alexanderwang របស់នីមួយៗត្រូវបានលក់ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ ចាប់ផ្តើមត្រឹមតែពីពីរបីពាន់បាតប៉ុណ្ណោះ។
យ៉ាងណាមិញ ដោយសារតែទំនិញប្រណិតៗរបស់ Due Arisara មានតម្លៃធូថ្លៃបំផុតទើបត្រឹមតែមួយភ្លែតសោះនាងអាចលក់អស់គ្មានសល់សូម្បីតែមួយ។ ប៉ុន្តែក្នុងពេលទន្ទឹមគ្នានោះដែរ អ្នកគាំទ្រគិតស្មានថា តារាស្រីដាក់ចិត្តលក់របស់សំណព្បឡៃឡុងខាតដើមបែបនេះប្រាកដជាទាក់ទងនឹងបំណុលជាក់ជាមិនខានឡើយ។
បើទោះជានាងពុំបានចេញមុខបកស្រាយលម្អិតទាក់ទិននឹងការលក់របស់ហៃសូយ៉ាងណាក្ដី ប៉ុន្តែមហាជនជាច្រើនបានចូលទៅបញ្ចេញមតិថានេះគឺជាសញ្ញាល្អមួយដែលបង្ហាញថា Due នាងមិនបានរត់ទៅណាទេ ទោះបីជាប្រឈមនឹងព្យុះនៃពាក្យចចាមអារ៉ាមជាច្រើន ជាពិសេសត្រូវបញ្ចប់ដោយម៉ាកជាច្រើនក៏ដោយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


