អាច​ទេ វា​ជា​កម្មផល! តារា​ជើងចាស់ Winai ស្រាប់​តែ​នឹក​ឃើញ​រឿង​មួយ កំឡុង​ខ្លួន​ដេក​ឈឺ​ជា​ច្រើន​ខែ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

អាច​ទេ វា​ជា​កម្មផល! តារា​ជើងចាស់ Winai ស្រាប់​តែ​នឹក​ឃើញ​រឿង​មួយ កំឡុង​ខ្លួន​ដេក​ឈឺ​ជា​ច្រើន​ខែ

បានផុស

នៅ

អាការ​ជំងឺ​សើស្បែក​របស់ តារា​សម្ដែង​ប្រុស​ជើងចាស់ Winai Kraibutr ហាក់​មិន​ទាន់​ធូរ​ស្រាល​ខ្លាំង​នៅ​ឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ទស្សនិកជន​បាន​ចាប់​អារម្មណ៍​ទៅលើ កម្មវិធី​ទូរទស្សន៍​មួយ​កាលពី ២ឆ្នាំមុន ដែល​មាន​ការ​ចូលរួម​ពី Winai ផង​ដែរ។ ដោយ​ពិធី​ករ បាន​និយាយ​ទស្សន៍ទាយ​រឿង​មួយ​ចំនួន​ទាក់ទង​ទៅ Winai កាល​ពី​អតីតកាល ត្រូវ​ស្ទើរ​តែ​ទាំងស្រុង។

ដោយ​តារា​សម្ដែង Winai បាន​និយាយ​ថា កាល​ពី​ក្មេង​លោក​តែងតែ​បាញ់​សត្វ​តូច​ធំ​ជា​ញឹកញាប់ រាល់​ពេល​ទៅ​ចម្ការ​ជាមួយ​ឪពុក និង​បាន​សម្លាប់​សត្វ​មួយ​ច្រើន​ក្បាល​ផងដែរ។ Winai បន្ត​ថា បើ​អាច ពេល​គាត់​លាចាក​លោក​នេះ​ទៅ លោក​សុំ​អហោសិកម្ម​ពី​ពពួក​សត្វ​ទាំងអស់​នោះ​ដែល​គាត់​បាន​សម្លាប់។

ទាំងនេះ ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រាប់​តែ​ភ្ញាក់ផ្អើល សូម្បី​តែ​លោក Winai ផ្ទាល់ គិត​ថា​ជំងឺ​របស់​ខ្លួន​អាច​មក​ពី​កម្មផល​ដែល​លោក​បាន​សាង​ពី​មុន​ក៏​ថា​បាន។ បច្ចុប្បន្ន គាត់​គេង​នៅ​លើ​គ្រែ​​ឈឺ​សាច់ដុំ​ដៃ ជើង ពិសេស​ឈឺ​ឆ្អឹង​ខ្នង​​រាល់​យប់៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖អ្នក​គាំទ្រ​កើត​ចិត្ត​ព្រួយ​បារម្ភ ពេល​ឃើញ Bee បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​អារម្មណ៍​​

ចុចអាន៖ទោះ​ខក​ស្នេហ៍ ៦ដង មិនជា​បញ្ហា​សម្រាប់​តារា​ជើង​ចាស់​ថៃ Aum នៅតែ​ជួប​បុរស​ល្អ​ពូកែ​យល់​ចិត្ត​ដដែល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services