ជីវិតកម្សាន្ដ
មន្ត្រីក្រសួងវប្បធម៌គាំទ្រការបើកសម្ពោធសាកល្បងរោងភាពយន្តឌីជីថលបង្កើតដោយកូនខ្មែរ
ភ្នំពេញ ៖ នេះចាត់ទុកថាជារបត់ថ្មីសម្រាប់ការអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជានិងជាការសម្របខ្លួនក្នុងបរិបទនៃការរាលដាលនៃជំងឺកូវីដ-១៩។ គេសង្កេតឃើញអ្នកសិល្បៈល្បីៗបង្ហាញការគាំទ្រក្រោយ មានការប្រកាសបើកឲ្យដំណើរការសាកល្បងជាផ្លូវ ការនូវរោងភាពយន្តឌីជីថលមួយ។

រោងភាពយន្តឌីជីថលAngkor DCត្រូវបានបង្កើតឡើងដោយកូនខ្មែរហើយដើម្បីបម្រើការកម្សាន្តរបស់មហាជន ពិសេសអ្នកនិយមទស្សនាភាពយន្តខ្នាតធំ។ នេះក៏ជាការចូលរួមចំណែកពង្រីកទីផ្សារវិស័យភាពយន្តនៅកម្ពុជា ពិសេសសម្រាប់អ្នកគ្មានពេលវេលាច្រើនដើម្បីមកទស្សនាក្នុងរោងភាពយន្តនិងអ្នករស់នៅក្រៅប្រទេសអាចចូលរួមទស្សនាបានដោយរីករាយ។

ការបញ្ជាក់នេះត្រូវបានលោក លៀក លីដា អគ្គនាយកក្រុមហ៊ុនលើកឡើងក្នុងកម្មវិធីប្រកាសបើកដំណើរការសាកល្បងឲ្យប្រើប្រាស់កម្មវិធីខាងលើក្រោមវត្តមានចូលរួមពីមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមទាំងសិល្បករផលិតករមួយចំនួន។

ចំណែកលោក ប៉ុក បូរ័ក្ស ដែលជាប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងការសាទរចំពោះសមិទ្ធផលថ្មីនិងជាដំណឹងល្អសម្រាប់ផលិតករក្រោយពីភាពយន្តត្រូវបានបិទអស់រយៈពេល២ឆ្នាំព្រោះតែជំងឺកូវីដ-១៩ហើយផលិតករដទៃទៀតក៏អាចមានឱកាសយកស្នាដៃភាពយន្តរបស់ខ្លួនមកដាក់បញ្ចាំងនៅលើរោងភាពយន្តឌីជីថលនេះផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


