Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង​ប្រុស​២​រូប​ កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ​

បានផុស

នៅ

​តារាចម្រៀង​ប្រុស​ពីររូប​ គឺ​លោក មាស សាលី និង ​លោក វេហាស៍ ពេលនេះ​កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ ​ខណៈលោកយាយ​ជាទី​ស្រលាញ់​ពួកគេ ​បាន​ទទួលមរណភាព​កាលពី​យប់មិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការ​ចូលរួម​សោកស្តាយ ​ហើយ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​គ្រប់គ្នា​ ជាមួយ​តារា​ចម្រៀង​ប្រុស​ទាំង​២​នាក់​ខាង​លើ​និង​ក្រុម​គ្រួសារ​។​

​តារាចម្រៀង​រាម​ច្បង​លោក មាស សាលី បាន​សរសេរ​បង្ហោះ​សារ​ខ្លី​ថា​«​សូម​ឲ្យ​លោកយាយ​ទៅកាន់​ឋាន​គតិ​ភព​»​។​ ចំណែក​ឯក​តារា​ចម្រៀង​លោក វេហាស៍ ក៏បាន​បង្ហោះ​រូបភាព​ដូចគ្នា​ភ្ជាប់​នឹង​សារ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ផង​ដែរ​។

លោក វេហាស៍ តារា​សាន់​ដេ​បាន​សរសេរ​សារ​រៀប រាប់ទាំង​ក្ដុកក្ដួល​ថា​“​យាយ​បង្កើត តា​បង្កើត​ទាំង​ខាង​ម៉ាក់​និង​ខាង​ប៉ា​ នៅ​សល់​តែ​១​ចុងក្រោយ​នេះ​ទេ តែ​ពេលនេះ​យាយ​ផុត​ហើយ​។​ លោក​បញ្ជាក់​ថា ​លោកយាយ​ខ្លួន​ស្លា​ប់ ​នៅវេលា​ម៉ោង​១០​និង​៣០នាទី​យប់​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ដោយ​រោគាពាធ​។​

​ជាមួយគ្នា​នៃ​ដំណឹង​ដ៏​ក្រៀមក្រំ​និង​សោកសៅ​នេះ​ បាន​ធ្វើឱ្យ​មានការ​សោកស្ដាយ​ខ្លាំង ​ខណៈ​ឃើញ​មាន​សិល្បករ​-​សិល្បការិនី​ជាច្រើន ​ក៏បាន​ផ្ញើ​សារ​ចូល​រំលែក​ទុក្ខ​ចំពោះ ​លោក មាស សាលី និង​ លោក វេហាស៍ ព្រមទាំង​ក្រុម​គ្រួសារ​សព​ផង​ដែរ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម