Connect with us

ជីវិតកម្សាន្ដ

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

បានផុស

នៅ

ភ្នំពេញ ៖ គេ​សង្កេត​ឃើញ​ថា ​ដំណឹង​នៃ​មរណភាព​ដ៏​ក្រៀមក្រំ​និង​សោកសៅ​របស់​កវីនិពន្ធ​នឹង​ជា​អ្នក​ដឹក​នាំ​សម្តែង​ល្បីឈ្មោះ​លោក ហ៊ុយ ពុធ បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នក​សិល្បៈ​ល្បីៗ​បង្ហាញ​ការ​រន្ធត់ចិត្ត​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នៃ​ដំណឹង​មរណទុក្ខ​នេះ​ដែរ ​សម្រាប់​អ្នក​គាំទ្រ​និង​សិល្បករ​-​សិល្បការិនី​របស់​ខ្មែរ​មួយ​ចំនួន​ធំ​ក៏ បាន​បង្ហាញ​នូវ​ការ​ចង់​ចាំ​ហើយ​បាន​រម្លឹក​ដល់​ស្នាដៃ​ជាច្រើន​របស់​ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ដែល​បាន​បន្សល់​ទុក​ក្នុង​វិស័យ​សិល្បៈ​នា​ពេល​កន្លងមក។

ចំពោះ​ស្នាដៃ​សិល្បៈ​ជាច្រើន​របស់​ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ នោះ​ដោយសារ​លោក​គឺជា​ក​វីនិពន្ធ​និង​ដឹកនាំ​សម្តែង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​។​ ពិសេស​ជាង​នេះ​រាល់​ស្នាដៃ​របស់​លោក​គឺ​ភាគច្រើន​ការ​និពន្ធ​និង​ដឹកនាំ​សម្តែង​ក្នុង​បទ​ចម្រៀង​ល្បីៗ​របស់​អតីត​កំ​ពូល​តារាចម្រៀង​ហង្ស​មាស​លោក ព្រាប សុវត្ថិ​។​

ស្នាដៃ​នៅក្នុង​បទ​ចម្រៀង​លោក ព្រាប សុវត្ថិ ដែល​លោក​ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ ដឹកនាំ​រួមមាន​បទ បើក​សៀវភៅ​ឃើញ​ស្នេហ៍ , ដងស្ទឹង​ស្រែខ្លុង​, ស្រី​បោក ,​ទូរទស្សន៍​អាគុយ ,​ខ្មៅ​ខ្មែរ​ត្នោត​ផ្អែម និង​បទ​ចម្រៀ​ង​ជាច្រើន​ទៀត​ផង​ដែរ​។ ​មិនតែប៉ុណ្ណោះ​ក៏​នៅ​មាន​ស្នាដៃ​ជាច្រើន​ទៀតផង​ដែរ​។

ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺ​ផលិតករ​ដ៏​មាន​ទេព​កោសល្យ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​អំឡុង​ទសវត្ស​៨០-៩០ បានទទួល​មរណភាព​នៅ​វេលា​ម៉ោង​២០​និង​១៥​នា ទី​ថ្ងៃទី​០២​ខែសីហា​ឆ្នាំ​២០២១​នៅក្នុង​ជន្មាយុ​៨២ ឆ្នាំ​ដោយសារ​រោគាពាធ​។

​បច្ចុប្បន្ន​សព​របស់​លោក​ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ បាន​ត​ម្ត​ល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​លេខ 93B ផ្លូវ លំ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​អំពៅ​។​ តាមរយៈ​នេះ​ក៏​ទស្សនិកជន​និង​អ្នកគាំទ្រ​ជាច្រើន​មានការ​សោកស្តាយ​និង​រន្ធត់ចិត្ត​ខ្លាំង​ក្រោយ​ទទួល​ដំណឹង​នៃ​ការ​ស្លាប់​របស់​កវីនិពន្ធ​ដ៏​ឆ្នើម​រូបនេះ។

ដោយឡែក​សម្រាប់​សិល្បករ​-​សិល្បការិនី​ល្បីៗ​ ដែល​សម្តែង​ការ ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ដល់​សព​ព្រឹទ្ធាចារ្យ​សិល្បៈ ហ៊ុយ ពុធ នោះ​រួមមាន​,​តារា ចម្រៀង​អ្នកនាង ពេជ្រ សោភា​, អ្នកនាង សុគន្ធ​និ សា ,​លោក ណុ ប បា​យ៉ា​រិ​ទ្ធ ,​អ្នកនាង ខាត់ សុ​ឃី ម​,​កញ្ញា ឌួង ហ្សូ​រី​ដា និង​តារា​ប្រុស​-​ស្រី​ជាច្រើន​ទៀត​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម