ជីវិតកម្សាន្ដ
កវីនិពន្ធ យឹម តាស្រង់ ដាក់ប៉ុន្មានឃ្លានេះធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកគ្រប់គ្នា
អ្នកនិពន្ធល្បីឈ្មោះ លោក យឹម តាស្រង់ ស្របពេលដែលស្នាដៃនិពន្ធបទចម្រៀងរបស់ខ្លួនជាច្រើនបទនៅក្នុងផលិតកម្មGalaxyកាន់តែទទួលបានការគាំទ្រ និងលើកសរសើរពីសំណាក់មហាជនគ្រប់ស្រទាប់យុវវ័យនោះ ថ្មីៗនេះស្រាប់តែកវីនិពន្ធរូបនេះបានទម្លាយសារចេញពីចិត្ត ហាក់មានចេតនាដាស់អារម្មណ៍មហាជន។

ខ្លឹមសារដែលត្រូវបានអ្នកនិពន្ធលោក យឹម តាស្រង់ បង្ហោះចែករំលែកជាសាធារណៈនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននេះ ក៏ត្រូវបានទស្សនិកជនមួយចំនួនយល់ឃើញថា អត្ថន័យនេះ ក៏អាចជាប្រយោជន៍មួយផ្នែកដល់បុគ្គលមួយចំនួន ឬមនុស្សដែលនៅជុំវិញខ្លួនលោកផងដែរ។ប៉ុន្តែក្នុងនោះក៏មានការសង្ស័យដែរថា តាមរយៈខ្លឹមសារនេះប្រហែលជាចេតនារបស់លោក យឹម តាស្រង់ និយាយចង់សំដៅលើបុគ្គលិកណាម្នាក់ស្ថិតក្រោមបង្គាប់របស់ខ្លួន ឬកំពុងធ្វើនៅក្រុមជាមួយគ្នាក៏ថាបាន។

កវីនិពន្ធ យឹម តាស្រង់ បានរៀបរាប់សំណេរសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនដូច្នេះថា “ខ្ញុំតែងតែប្រាប់មនុស្សជុំវិញខ្លួនខ្ញុំថា សូមឲ្យតម្លៃអ្នកដែលមានលុយផ្តល់ប្រាក់ខែឲ្យអ្នករាល់ខែ ប្រសើរជាងផ្តល់តម្លៃឲ្យបុគ្គល ឬក្រុមហ៊ុនផ្សេងដែលយូរៗ យកការងារឲ្យអ្នកធ្វើម្តងៗ។ ខ្ញុំជួយទាំងអស់ បើមានបេះដូងជាមួយខ្ញុំ“។
លោក យឹម តាស្រង់ នៅរសៀលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០នេះ កម្ពុជាថ្មីមិនអាចទំនាក់ទំនងដើម្បីសុំការសួរនាំបន្ថែមបាននៅឡើយទេ ខណៈមានមិត្តភក្តិនិងមហាជនជាច្រើនបានបញ្ចេញមតិគាំទ្រថាសម្តីលើកឡើងរបស់លោក យឹម តាស្រង់ នេះគឺពិត ព្រោះបើកន្លែងដែលផ្តល់ការងារនិងប្រាក់ឲ្យយើងជាចាំខែហើយនោះយើងត្រូវតែផ្តល់តម្លៃឲ្យទីនោះខ្ពស់ជាងកន្លែងផ្សេងៗតែម្តង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


