ជីវិតកម្សាន្ដ
សុទ្ធ បញ្ចកា បញ្ជាក់ថាដោយជាប់បណ្តឹងអាជ្ញាទើប អេដវីន ឃុំបណ្តោះអាសន្ន និងរង់ចាំថ្ងៃកាត់ក្តីសិន
ភ្នំពេញ៖ អ្នកនាង សុទ្ធ បញ្ចកា ដែលជាគូស្នេហ៍របស់តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន បានបញ្ជាក់មុននេះថា ដោយសារតែជាប់បណ្តឹងអាជ្ញា ទើបលោក អេដវីដ ត្រូវឃុំបណ្តោះអាសន្ន និងរង់ចាំថ្ងៃកាត់ក្តីសិនទើបដឹងលទ្ធផលបន្តទៀត។

ជាមួយគ្នានៃការបញ្ជាក់ខាងលើនេះអ្នកនាង សុទ្ធ បញ្ចកា បានបំភ្លឺដែរថា ដោយមានព័ត៌មានខ្លះយល់ខុសថា បន្ទាប់ពីប្រើហិង្សាគាត់ (អេដវីដ) គេចខ្លួននោះ អ្នកនាងថាអះអាងថា អេដវីដ មិនបានគេច ហើយមុនថ្ងៃទៅសារភាពមួយថ្ងៃគាត់បានទៅលុតជង្គង់សំពះម្តាយឪពុកនាង ហើយក៏យំសុំទោសពួកគាត់។
អ្នកនាង សុទ្ធ បញ្ចកា បានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ អេដវីថ ក៏បានផ្ញើសារទៅសុំទោសមិត្តភក្តិជិតដិតនាងស្ទេីរទាំងអស់គ្នាថា គាត់ដឹងកំហុសហើយ ដោយសារតែស្រលាញ់ខ្លាំងពេកទើបគាត់តែងតែខ្លាចបាត់បង់នាងពីដើមទ្រូង។

នាងបញ្ជាក់បន្ថែមថា សម្រាប់ដីការកោះហៅ គឺនៅថ្ងៃទី២៤ ខែមិថុនាទេ តែម្តាយនាងបានជូនគាត់ទៅសារភាពមុនថ្ងៃគឺ នៅថ្ងៃទី២០ ខែមិថុនា ហើយពេលនោះគាត់ក៏បានជាប់បណ្ដឹងអាជ្ញាឃុំបណ្តោះអាសន្នចាំថ្ងៃកាត់ក្តីសិន។ មូលហេតុនៃការស្រលាញ់ខ្លាំងខ្វះការពិចារណាវាមិនបានអី្វមកវិញទេ វាមានតែធ្វើឱ្យខ្លួនឯងមានសំពាធ ខ្លាចនេះខ្លាចនោះ។
គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណីអំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


