ជីវិតកម្សាន្ដ
បវរកញ្ញា លីវ ជូលី ព្រមានចាត់ការតាមផ្លូវច្បាប់លើអ្នកច្នៃរ៉ូបម្នាក់
ភ្នំពេញ ៖ កញ្ញា លីវ ជីលី ដែលជាម្ចាស់ម្កុដMissG rand Cambodia 2020 បានបញ្ចេញប្រតិកម្មបង្ហាញការមិនពេញចិត្តនិងថែមទាំងព្រមានចាត់ ការតាមផ្លូវច្បាប់លើអ្នកច្នៃរ៉ូបម្នាក់ដែលមានចរិតតាមផ្ចាញ់ផ្ចាលខ្លួន។
ប្រតិកម្មរបស់បវរកញ្ញា លីវ ជីលី នេះបានធ្វើឡើងក្រោយពេលម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះAh ron Kong ដែលគេស្គាល់ថា ជាអ្នកច្នៃម៉ូដរ៉ូបឲ្យនាងកន្លងមកនោះបានបង្ហោះសារផ្លែផ្លាដូច្នេះថា «អត់អន់ចិត្តទេ ឆេះក្បាលយកម៉ង់»។
គណនីហ្វេសប៊ុកដដែលនេះបន្តថា បញ្ជាក់រឿងដែលថា មកកាត់ជាភ្ញៀវហើយឱ្យលុយហ្នឹងគឺជួយលើកតម្លៃអ្នកឯងទេការពិតសុំទោសផងចុះអត់បានមួយរៀលទេចា៎។ fake ឆ្នាំមុនឆេះអារឿងពានក្រោមឆាកឆ្នាំនេះមកអារ៉ូបក្រោមឆាកទៀត។
បន្ទាប់ពីមានការលើកឡើងខាងលើនេះភ្លាមៗនោះ លីវ ជីលី ក៏បានឆ្លើយតបវិញថា «ហាមខ្ញុំមិនឲ្យផុសរូបតែព្យាយាមផុសពីខ្ញុំរហូតចង់ល្បីខ្លាំងមែនត្រូវការខ្ញុំបុកព័ត៌មានឱ្យថែមទេ មួយទៀតរឿងរ៉ូបធ្វើឆែកសងខាងខ្ញុំក៏បានដើរក្រោមឆាកហើយវាទាក់អាចនឹងពិបាកដើរ។ ចុះបើខ្ញុំដើរដួលនៅលើឆាកតើខ្ញុំយកមុខទៅទុកឯណា?
កញ្ញា លីវ ជីលី បន្តថា ហេតុអី្វបានមិនយល់ពីគ្នាដល់ថ្នាក់នេះ ហើយស្មានខ្ញុំមិនចង់ពាក់ឡើងអី្វដែលអ្នកខំធ្វើឱ្យខ្ញុំដែលមិនយកលុយពីខ្ញុំតែវាពិបាកដើរ ហើយខ្ញុំមិននឹកស្មានថា អ្នកដល់ថ្នាក់ហ្នឹងទេ។ខ្ញុំក៏ បានបកស្រាយហើយក៏ប្រាប់ពីហេតុផលរបស់រ៉ូបអ្នកឯងហើយដែរនិងសុំទោសអ្នកឯងរួចហើយតែអ្នកឯងមិនទទួលស្គាល់ការពិតហើយប្លុកខ្ញុំចោលទៀត!។
លីវ ជីលី បន្ថែមថា រឿងតូចធ្វើឱ្យទៅជាធំហើយយករូបខ្ញុំទៅផុសទៀតខ្ញុំមិនដែលចង់មានរឿងជាមួយនរណាទេ ទើបជួបអ្នកឯងមួយសាហាវណាស់បើផុសពាក់ព័ន្ធនឹងកិត្តិយសប៉ះពាល់ខ្ញុំម្ដងទៀតខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ ខ្ញុំមិនតបតកាន់តែបានចិត្ត (ស្លូតពេកគេជាន់)។
សូមជម្រាបដែរថាកញ្ញា លីវ ជីលី មុននេះក៏ទើបតែបង្ហាញខ្លួនធ្វើជាគណៈកម្មការយ៉ាងលេចធ្លោនៅក្នុងកម្មវិធីប្រកួតសម្រស់Miss Grand Cambodia 2021ដោយកញ្ញាបានគ្រងឈុតពណ៌សឆែកដល់គល់ភ្លៅ រំលេចពីភាពសិចស៊ី ជាមួយការរចនាម៉ូដប៉ាក់ឌិនយ៉ាងស្រស់ស្អាតសមជារៀមច្បងដល់បវរកញ្ញាជំនាន់ក្រោមផងដែរ៕
ដោយ ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង